សង្គ្រាមជិត​៣ឆ្នាំ ​អ៊ីស្រាអែល​ប្រើប្រាស់​​​ធនធាន​​យោធា​ សរុប ​រយៈពេល​៣០​ឆ្នាំ​

អន្តរជាតិះ – កា​សែត​អ៊ីស្រាអែល Maariv បាន​រាយការណ៍​នៅ​ថ្ងៃអាទិត្យ​ ថា កង​ទ័ពអ៊ីស្រាអែល​បានប្រើប្រាស់គ្រាប់​រំសេវយ៉ាង​​ច្រើន​​ ដូចខ្លួនបាន​ធ្វើក្នុង​រយៈពេល​បី​ទសវត្សរ៍មុនៗ ដោយ​ចង្អុលបង្ហាញពីភាពតានតឹង​កាន់តែ​ខ្លាំងឡើង​​លើបុគ្គលិក​យោធា​ ឧបករណ៍ និងហិរញ្ញវត្ថុ​។

– សកម្មភាពកង​ទ័ពអាកាសអ៊ីស្រាអែល​ អំឡុងពេលនេះក៏ស្មើនឹង​ប្រតិបត្តិការ​ប្រហែល​​ ៩ឆ្នាំ​ ក្រោមលក្ខខណ្ឌធម្មតា ខណៈរថ​ក្រោះ និងរថពាសដែក​បានឆ្លងកាត់ម៉ាស៊ីន​រាប់ពាន់គ្រឿង។

– កាសែត​ Maariv រៀប​រា​ប់​ថា គ្រឿងបរិក្ខារ​យោធា​អាចត្រូវបាន​ជំនួស ឬជួសជុល ប៉ុន្តែព្រមានថា ការបាត់បង់បុគ្គលិក​គឺ​ពិបាក​​ខ្លាំង​។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– យោង​តាមរបាយការណ៍ កងទ័ព​ជើង​គោក​តែមួយ​ ដោយមិនរាប់បញ្ចូល​ភ្នាក់ងារ​សន្តិសុខអ៊ីស្រាអែលផ្សេងទៀត បានបាត់បង់បុគ្គលិកចំនួន ១ ១៣៨នាក់ ខណៈ ១១ ៧៣០នាក់​ ទទួល​ស្គាល់ថា​ រងរបួសផ្លូវ​កាយ ឬផ្លូវចិត្ត។​

– កាសែតនេះ​​ បាន​និយាយថា ​ទាហាន​រាប់ពាន់នាក់​ទៀត​​ រងរបួសផ្លូវចិត្ត​អាច​ត្រូវបានបន្ថែមទៅ​ក្នុងតួលេខ​។​

– សញ្ញា​នៃភាពតានតឹង​ក៏កំពុងលេចឡើង​ក្នុងចំណោមទាហាន​អាជីព​ផងដែរ ដោយមានចំនួន​ច្រើន​ត្រូវបានផ្តល់ជូន​តំណែង​បញ្ជាការ​ជំនួស​វិញ ដោយជ្រើសរើសតួនាទីដែល​មិនសូវចាំបាច់​ ឬចាកចេញពីការបម្រើយោធា​ទាំងស្រុង។

– ទន្ទឹមនឹងនេះ មន្រ្តី​កងទ័ព​កំពុង​រក្សាទាហាន​បម្រុងជាមធ្យម ៥៣ ០០០នាក់​ ឱ្យបំពេញកាតព្វកិច្ចសកម្ម​ជារៀងរាល់ថ្ងៃ។

– កាសែត​​ Maariv និយាយថា ការបម្រើកងទ័ព​បម្រុងមួយ​ខែ​ កាល​ពីឆ្នាំ​មុនត្រូវចំណាយប្រមាណ​ ៧០៣​ លានដុល្លារ ស្មើ​នឹង​តម្លៃយន្តហោះ​ចម្បាំង F-35 ចំនួន​​ ៧គ្រឿង ឬរថក្រោះ Merkava ចំនួន ៧០​គ្រឿង​។

– កង​កម្លាំងអ៊ីស្រាអែល​បច្ចុប្បន្ន​ត្រូវបានដាក់ពង្រាយ​ នៅទូទាំងខ្សែក្រវ៉ាត់​សន្តិសុខចំនួន៣ នៅក្នុង​តំបន់ហ្គាហ្សា លីបង់ និងស៊ីរី បន្ថែម​ពីលើ​តំបន់ West Bank ​ត្រូវបានកាន់កាប់ ដែល​អ៊ីស្រាអែល​និយាយ​ថា​ បាន​ប្រើ​ប្រាស់ចំណែកធំបំផុត​នៃកម្លាំងយោធា។

– គួរ​បញ្ជាក់​ថា ការវាយ​លុកយោធា​ទ្រង់​ទ្រាយ​ធំ​របស់អ៊ីស្រាអែល​នៅ​តំបន់ហ្គាហ្សា​បាន​ចាប់ផ្តើមនៅថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០២៣​ បាន​សម្លាប់​មនុស្ស​​ចំនួន​ ៧៣ ៤២០នាក់​ និង​ បំផ្លាញ​ហេដ្ឋា​រចនា​សម្ព័ន្ធ​​ជា​ច្រើន​៕

You might like