អន្តរជាតិះ – ថ្លែងក្នុងមហាសន្និបាតអង្គការសហប្រជាជាតិ លើកទី៨១ នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀរ ហ្សេលេនស្គី បានលើកយកបញ្ហាសង្គ្រាមក្នុងប្រទេសរុស្ស៊ីខ្លួន និងសំដៅមុខព្រួញទៅប្រមុខវិមានក្រឹមឡាំង វ្ល៉ាឌីមៀរ ពូទីន ដោយអះអាងថា រុស្ស៊ី ចាយជីវិតទ័ពអស់ ២៤៨នាក់ រាល់ដីមួយគីឡូម៉ែត្រ ដែលដណ្តើមយកបានពីអ៊ុយក្រែន។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
– តាមសម្តីលោកហ្សេលេនស្គី កាលពីថ្ងៃពុធ ទី២៣ ខែកញ្ញា ឆ្នាំ២០២៦, តាំងពីខែមករា ដល់ខែសីហាឆ្នាំនេះ រុស្ស៊ី ស្លាប់ទាហានអស់ ២៤៨ ៩៦៤នាក់ ប៉ុន្តែដណ្តើមបានដីអ៊ុយក្រែន ជាង ១ ០០០គីឡូម៉ែត្រការ៉េ។ បើចង់វាយយកដី ១គីឡូម៉ែត្រទៀត លោកពូទីន ត្រូវចំណាយទ័ព ២៤៨នាក់។

– ទោះបីជាយ៉ាងណាក៏ដោយ លោក ហ្សេលេនស្គី អះអាងថា អ៊ុយក្រែន បានវាយរំដោះយកទឹកដីយ៉ាងធំ ត្រឡប់មកវិញ រួចទៅហើយ»។ លោកក៏ចោទជាសំណួរដែរថា រុស្ស៊ី មានទឹកដីដ៏ធំល្វឹងល្វើយ (១៧លានគីឡូម៉ែត្រការ៉េ) រួចទៅហើយ ចុះហេតុអ្វីនៅតែចង់បានទឹកដីបន្ថែមទៀត? សូម្បីតែតំបន់ Donetsk ក៏មិនគ្រប់គ្រាន់សម្រាប់ពូទីនដែរ, គាត់ចង់បាន Odesa, Kharkiv, Dnipro និងទីក្រុងផ្សេងៗ បន្ថែមទៀត។
– សូមជម្រាបថា សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន អូសបន្លាយពេលជាង៤ឆ្នាំ ហើយ បន្ទាប់ពីលោក ពូទីន បើកការវាយលុកអ៊ុយក្រែន ក្នុងអ្វីដែលរដ្ឋាភិបាលទីក្រុងមូស្គូ អះអាងថា ជាប្រតិបត្តិការពិសេសទ្រង់ទ្រាយធំ ដើម្បីទប់ស្កាត់ការពង្រីកខ្លួនរបស់អង្គការណាតូ និងបញ្ហាតំបន់ Donbas ដែលប្រជាជននៅទីនោះ រងការធ្វើទុក្ខបុកម្នេញខ្លាំងណាស់ ពីសំណាក់អ៊ុយក្រែន។
– យោងតាមទិន្នន័យក្រៅផ្លូវការពីគេហទំព័រ Mediazona បានបង្ហាញថា ទាហានរុស្ស៊ី បានពលីចំនួន ២៥៨ ៩៨០ នាក់ ដ្បិតចំនួនពិតប្រាកដ ត្រូវគេសន្និដ្ឋានថា ខ្ពស់ជាងនេះក៏ដោយ។
– ចំណែកនៅខាងអ៊ុយក្រែនវិញ របាយការណ៍ដដែលបង្ហាញថា មានទាហានពលី ប្រហែល ៤៣ ០០០នាក់ ទៅ ៤៦ ០០០នាក់។
– យ៉ាងណា ទាំងនេះសុទ្ធសឹងជាតួលេខមិនច្បាស់ការណ៍ ព្រោះថាក្នុងពេលសង្គ្រាម គេពិបាករកព័ត៌មានជាក់លាក់ណាស់ ពោលគឺភាគីទាំងពីរ តែងបំប៉ោងទិន្ន័យសងខាង៕

