សៀមរាបះ – សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួនពីរនាក់ ពាក់ព័ន្ធករណីលួចធ្វើត្រារដ្ឋបាលសង្កាត់ និងត្រាឈ្មោះហត្ថលេខី ក្លែងក្លាយរបស់រដ្ឋបាលសង្កាត់ស្វាយដង្គំ។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
– ការឃាត់ខ្លួនជនសង្ស័យទាំងពីរនាក់នេះ ធ្វើឡើងកាលពីថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៦ បន្ទាប់ពីទទួលសេចក្ដីរាយការណ៍ថា មានករណីលួចធ្វើត្រារដ្ឋបាលសង្កាត់ និងត្រាឈ្មោះហត្ថលេខី ក្លែងក្លាយ ពីរោងបោះពុម្ពមួយកន្លែងយីហោ”តារារះ” ស្ថិតនៅក្នុងភូមិដកពោធិ៍ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។
– តាមរបាយការណ៍របស់អធិការដ្ឋាននគរបាលក្រុងសៀមរាប ជនសង្ស័យទាំងពីរនាក់មានម្នាក់ជាម្ចាស់រោងពុម្ពមានឈ្មោះ ឃាម ខេមរៈ ភេទប្រុស អាយុ៣៧ឆ្នាំ ស្នាក់នៅក្នុងរោងពុម្ពខាងលើ និងម្នាក់ទៀតឈ្មោះ ជា ស៊ីថា។ នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យជាម្ចាស់រោងពុម្ពបានសារភាពថា ខ្លួនពិតជាបានទទួលធ្វើត្រារដ្ឋបាលសង្កាត់ និងត្រាឈ្មោះហត្ថលេខី ក្លែងក្លាយ ពីជនសង្ស័យឈ្មោះ ជា ស៊ីថា ពិតប្រាកដមែន ដោយមិនមានលិខិតអនុញ្ញាតអ្វីនោះទេ។
– ក្នុងប្រតិបត្តិការឃាត់ខ្លួន កម្លាំងនគរបាលបានដកហូតវត្ថុតាង ត្រារដ្ឋបាលសង្កាត់ស្វាយដង្គំ (ក្លែងក្លាយ) ចំនួន១ ត្រាឈ្មោះហត្ថលេខីចៅសង្កាត់ (ក្លែងក្លាយ) ចំនួន១។ ជនសង្ស័យទាំង២នាក់ រួមទាំងវត្ថុតាងត្រូវបានបញ្ជូនទៅកាន់ការិយាល័យជំនាញនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ដើម្បីកសាងសុំណុំរឿងបន្តរនិតិវិធីតាមផ្លូវច្បាប់៕

