អន្តរជាតិះ – លោក Saleumxay Kommasith ត្រូវបានតែងតាំងជានាយករដ្ឋមន្ត្រីថ្មីរបស់ប្រទេសឡាវ ជំនួសលោក Sonexay Siphandone ដែលត្រូវផ្លាស់ប្តូរទៅដឹកនាំរដ្ឋសភាជាតិវិញ។ ការផ្លាស់ប្តូរថ្នាក់ដឹកនាំកំពូលនេះ បានប្រកាសជាផ្លូវការនៅក្នុងសម័យប្រជុំនៃរដ្ឋសភាឡាវលើកទី១០ ដែលទើបតែចាប់ផ្តើមបើកធ្វើឡើង នៅថ្ងៃចន្ទ ទី ៥ ខែតុលានេះតែម្តង។
– យោងតាមការចុះផ្សាយពីសារព័ត៌មាន Laotian Times ការរុះរើគណៈរដ្ឋមន្ត្រី និងការផ្លាស់ប្តូរតំណែងសំខាន់ៗនេះ ធ្វើឡើងក្នុងគោលបំណងពង្រឹងស្ថិរភាពនយោបាយ និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ខណៈដែលប្រទេសឡាវ កំពុងប្រឈមមុខនឹងបញ្ហាប្រឈមផ្នែកសេដ្ឋកិច្ចមួយចំនួន។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
– លោក Saleumxay Kommasith គឺជាអ្នកនយោបាយជើងចាស់មួយរូប ដែលមានបទពិសោធន៍យ៉ាងទូលំទូលាយក្នុងកិច្ចការបរទេស ដោយធ្លាប់បានកាន់តំណែងជារដ្ឋមន្ត្រីក្រសួងការបរទេសឡាវ អស់រយៈពេលជាច្រើនឆ្នាំ មុនពេលឡើងកាន់តំណែងជាឧបនាយករដ្ឋមន្ត្រី និងជានាយករដ្ឋមន្ត្រីនាពេលនេះ។
– យ៉ាងណាមិញ ការផ្លាស់ប្តូរតំណែងថ្នាក់ដឹកនាំកំពូលទាំងពីររូបនេះ ត្រូវបានរំពឹងថា នឹងមិនធ្វើឱ្យមានការប្រែប្រួលខ្លាំងដល់គោលនយោបាយការបរទេស ឬរចនាសម្ព័ន្ធស្នូលរបស់គណបក្សបដិវត្តន៍ប្រជាជនឡាវ (LPRP) នោះទេ ប៉ុន្តែវាជាសញ្ញានៃការបែងចែកភារកិច្ចថ្មីដើម្បីឆ្លើយតបនឹងស្ថានភាពបច្ចុប្បន្ន៕

