បន្ទាយមានជ័យ៖ – កម្លាំងនគរបាលនៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៦ បានបើកប្រតិបត្តិការបង្ក្រាបបទល្មើស Online Scam មួយកន្លែង អគារកញ្ចក់ កម្ពស់៣០ជាន់ស្ថិតនៅភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដោយចាប់ខ្លួនជនបរទេស និងជនជាតិខ្មែរជិត ៦០០នាក់។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
– ប្រតិបត្តិការនេះបានធ្វើឡើងក្រោមការបញ្ជាផ្ទាល់ពីនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងដឹកនាំប្រតិបត្តិការផ្ទាល់ពីលោកឧត្តមសេនីយ៍ឯក អ៊ី សុឃី អគ្គស្នងការរងនគរបាលជាតិ សហការជាមួយកម្លាំងគណៈបញ្ជាការឯកភាពខេត្តបន្ទាយមានជ័យ និងក្រោមការសម្របសម្រួលរបស់តំណាងអយ្យការអមសាលាដំបូងខេត្ត។
– មន្ត្រីនគរបាលជាន់ខ្ពស់នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានបញ្ជាក់ថា នៅក្នុងប្រតិបត្តិការនេះ ចាប់ខ្លួនជនសង្ស័យសរុបចំនួន ៥៨៧ នាក់ ក្នុងនោះស្រី ១០៥ នាក់ រួមមានជនជាតិឥណ្ឌូនេស៊ី ៥១៨ នាក់(ស្រី៧៦នាក់) ថៃ ១៨នាក់(ស្រី៦នាក់) និងខ្មែរ ៥១ នាក់(ស្រី២១នាក់)។
– បើយោងតាមមន្ត្រីនគរបាលអគ្គស្នងការជាតិ បានបញ្ជាក់ថា មេខ្លោងនៃបទល្មើសឆបោកមួយកន្លែងនេះ គឺជាជនជាតិថៃ ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានដកហូតសម្ភារជាច្រើនផងដែរ៕

