ទោះជាប់ក្នុងរូងក្រោមដី ៨ថ្ងៃហើយក៏ដោយ កម្មករនេប៉ាល់មួយចំនួន អាចនៅរស់

អន្តរជាតិះ – ៨ថ្ងៃហើយ ដែលកម្មករនេប៉ាល់ រាប់រយនាក់ ត្រូវជាប់ក្នុងរូងក្រោមដីនៃរោងចក្រវ៉ារីអគ្គិសនី Rasuwagadhi ខណៈក្រុមសង្គ្រោះកំពុងដុតដៃដុតជើង ជួយពួកគេឲ្យចេញមកក្រៅដោយសុវត្ថិភាព ដ្បិតមិនដឹងជោគវាសនារបស់ពួកគេ យ៉ាងម៉េចហើយក៏ដោយ។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– ទោះយ៉ាងណា ឥឡូវសមាជិកក្រុមប្រឹក្សាភិបាល នៃអាជ្ញាធរអគ្គិសនីនេប៉ាល់ លោក Amshu Kiran Shahi បានប្រាប់ Reuters កាលពីថ្ងៃពុធ ទី២ ខែកញ្ញា ឆ្នាំ២០២៦ ថា៖ «នៅរោងចក្រ Rasuwagadhi យើងជឿថា មានមនុស្សចំនួន ៤៦ នាក់កំពុងជាប់ក្នុងតំបន់មួយ ដែលមានរចនាសម្ព័ន្ធ ដូចបន្ទប់មួយអ៊ីចឹង។ យើងសង្ឃឹមខ្លាំងថា ពួកគេនៅតែមានជីវិត ទោះពេលវេលាកន្លងផុតទៅមួយសប្តាហ៍ហើយក៏ដោយ ព្រោះនៅទីនោះ ពួកគេមានអាហារនិងទឹក បម្រុងទុកស្រាប់»។

– សូមជម្រាបថា កម្មករទាំង ៤៦នាក់នេះ គឺស្ថិតក្នុងចំណោមកម្មករ ដែលជាប់ក្នុងរោងចក្រ ខ្លះជាប់នៅតំបន់ Trishuli-2A និងខ្លះជាប់នៅតំបន់ Trishuli-3A ក្រោយការវាយប្រហារ ដោយជំនន់រហ័សដ៏សាហាវ ដែលបើសរុបចូលគ្នាគឺមានប្រមាណ ៩០០នាក់ឯណោះ។

– នៅទីតាំងសំខាន់ជាងគេ គឺ Trishuli-3A, ក្រុមសង្គ្រោះ បានបំផ្ទុះបើកផ្លូវចូលទៅក្នុង ហើយក៏បាញ់ខ្យល់បញ្ចូលផងដែរ ជាមួយក្តីសង្ឃឹមថា នឹងអាចជួយជីវិតពួកគេបាន។

– ប្រតិបត្តិការសង្រោះដ៏ប្រថុយប្រថាននេះ គឺដឹកនាំដោយក្រុមការងារអន្តរជាតិមួយ មានការចូលរួមពីសំណាក់កងទ័ពចិន និងនេប៉ាល់ ខណៈអ្នកជំនាញមកពីឥណ្ឌា កូរ៉េ និងអូស្ត្រាលី ក៏ចូលរួមផងដែរ។

– វាមិនមែនជារឿងងាយឡើយ ក្នុងការចូលឲ្យដល់ទីតាំងដែលគេកំណត់ថា ជាកន្លែងរបស់កម្មករទាំងនោះកំពុងជាប់នៅ ព្រោះស្ថានភាពរីងភ្នំពិតជាពិបាក និងពោរពេញដោយកម្ទេចកម្ទី និងភក់ល្បាប់។

– គិតត្រឹមថ្ងៃព្រហស្បតិ៍ តួលេខមនុស្សស្លាប់ ក្នុងមហាសោកនាដកម្មគ្រោះទឹកជំនន់រហ័ស បង្កឡើងដោ​យបំណាក់ផ្ទាំងទឹកកក នៅនេប៉ាល់និងទីបេ កើនដល់ ១ ២២១នាក់ ខណៈ ៤ ៧៤០នាក់ បាត់ខ្លួន៕

 

You might like