អន្តរជាតិះ – ប្រទេសនេប៉ាល់ បានដាក់ពង្រាយក្រុមជួយសង្គ្រោះ ព្រមទាំងកម្លាំងប៉ូលិសទាហាន រាប់រយនាក់ ទៅកាន់រោងចក្រវារីអគ្គិសនី Trishuli-3A និង Trishuli-3B ដើម្បីជួយសង្គ្រោះកម្មករ ប្រមាណ ៩០០នាក់ ដែលគេជឿថា ជាប់ក្នុងរូងក្រោមដីនៅទីនោះជម្រៅ ១៨០ម៉ែត្រ ខណៈបច្ចុប្បន្ន ពួកគេកំពុងបាត់ការទាក់ទង ហើយក្តីសង្ឃឹមក្នុងការសង្គ្រោះពួកគេ កាន់តែស្តួចស្តើងទៅៗ។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
– ជំនន់ដ៏ខ្លាំងក្លា បង្កឡើងដោយការបាក់ផ្ទាំងទឹកកក ពីលើកំពូលភ្នំ បានហូរបំបុកចុះមក នាំទាំងភក់ ថ្ម និងល្បាប់ដ៏ក្រាស់រាប់តោន កប់រោងចក្រវារីអគ្គិសនីនេះ ដោយបិទរូង និងច្រកចូលក្រោមដី ជិតឈឹង។

– ទំនប់ទាំងពីរនេះ ដែលស្ថិតក្នុងស្រុក Nuwakot និង Rasuwa គឺជាកន្លែងរងគ្រោះខ្លាំងជាងគេ ក្នុងមហាសោកនាដកម្ម គ្រោះធម្មជាតិនៅនេប៉ាល់ ខណៈតួលេខមនុស្សស្លាប់ គិតត្រឹមព្រឹកថ្ងៃចន្ទ ទី៣១ ខែសីហា ឆ្នាំ២០២៦ បានកើនដល់ ៧៩៤នាក់ និងបាត់ខ្លួន ២ ៥០០នាក់ (បូកទាំងនៅតំបន់ទីបេ ប្រទេសចិន)។
– តាមការផ្សាយរបស់ New York Times នៅទំនប់ Trishuli-3A, ក្រុមជួយសង្គ្រោះបានដុតដៃដុតជើង និងព្យាយាមទាក់ទងដល់កម្មករទាំងអស់ដែលជាប់ក្នុងនោះ ប៉ុន្តែគ្មានការឆ្លើយតបឡើយ ហើយក៏មិនទាន់មានឃើញសញ្ញាជីវិត នៅក្នុងនោះដែរ។
– ពេលវេលាកាន់តែខើច! ក្រុមសង្គ្រោះត្រូវសម្អាត និងជីកយកកម្ទេចកម្ទីចេញពីផ្លូវចូលរូង ហើយខួងប្រហោងចំនួន៤ ផងដែរ ដើម្បីទម្លុះបំពង់ខ្យល់ចូលទៅ ព្រមទាំងបញ្ជូនអាហារនិងទឹក ចូលផងដែរ។
– សូមជម្រាបជាថ្មី គ្រោះមហន្តរាយនេះ កើតឡើងកាលពីថ្ងៃទី២៦ ខែសីហា ដោយសារការបាក់ផ្ទាំងទឹកកក បង្កជាជំនន់ឆាប់រហ័ស វាយប្រហារលើតំបន់ព្រំដែននេប៉ាល់-ចិន ដោយបំផ្លាញភូមិឋាន ផ្លូវថ្នល់ ស្ពាន និងស្ថានីយអគ្គិសនី ជាច្រើនកន្លងមក៕

