ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួន លោក ដួង តារា ជាបណ្តោះអាសន្ននៅពន្ធនាគារPJ

ភ្នំពេញ៖ – ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ នាល្ងាចថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤ បានសម្រេចឃុំខ្លួន ជនត្រូវចោទ គឺលោក ដួង តារា ជាបណ្តោះអាសន្ន នៅពន្ធនាគាររាជធានីភ្នំពេញ(PJ) ក្រោមការចោទប្រកាន់ពីបទ ឆបោក តាមមាត្រា ៣៧៧ និងមាត្រា ៣៧៨ នៃក្រមព្រហ្មទណ្ឌ។

– សូមជំរាបថា លោក ដួង តារា ត្រូវបាន ឃាត់ខ្លួន កាលពីរសៀលថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៤ ពាក់ព័ន្ធករណីមួយចំនួន តាមដីកាបង្គាប់ឱ្យនាំខ្លួនរបស់តុលាការ ការឃាត់ខ្លួនបន្ទាប់ពីលោកធ្វើដំណើរត្រឡប់មកពីប្រទេសចិន បន្ទាប់ពីឃាត់ខ្លួន លោកដួង តារា រយៈពេលជិត៤៨ម៉ោង សមត្ថកិច្ចក៏បានបញ្ជូនខ្លួន លោក ដួង តារា ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីប្រគល់ឲ្យតំណាងអយ្យការបើកការស៊ើបសួរ លុះរសៀលថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤ បន្ទាប់ពីតំណាងអយ្យការបើកការស៊ើបសួររួច ក៏សម្រេចចោទប្រកាន់ លើជនសង្ស័យ គឺលោក ដួង តារា ពីបទឆបោក តាមមាត្រា ៣៧៧ និងមាត្រា ៣៧៨ នៃក្រមព្រហ្មទណ្ឌ។

– បច្ចុប្បន្ននាល្ងាចថ្ងៃខែឆ្នាំដដែល ជនត្រូវចោទ គឺ លោក ដួង តារា ត្រូវបានចៅក្រមស៊ើបសួរ សម្រេចឃុំខ្លួនជាបណ្តោះអាសន្ននៅពន្ធនាគារ (PJ) រង់ចាំថ្ងៃកំណត់បើកសវនាការរបស់តុលាការ ដើម្បីជំនុំជំរះក្តី៕

 

 

You might like