ក្រុមផ្តាច់ខ្លួនភាគខាងត្បូងថៃ ប្តេជ្ញាប្រយុទ្ធតស៊ូ ដល់ថ្ងៃអវសាន ដើម្បីឯករាជ្យ

អន្តរជាតិះ – ជាង២០ឆ្នាំមកហើយ ភាគខាងត្បូងប្រទេសថៃ ត្រូវចាក់ស្រេះដោយវិបត្តិ ដោះស្រាយមិនចេញ និងរ៉ាំរ៉ៃដោយអំពើហិង្សា ដែលផ្តាច់ជីវិតមនុស្ស រាប់ពាន់នាក់។

– ស្ថានការណ៍កាន់តែក្តៅគគុក នៅប៉ុន្មានឆ្នាំចុងក្រោយ ហើយដ្បិតមានកិច្ចសម្របសម្រួលពីភាគីម៉ាឡេស៊ី ដើម្បីនាំមកនូវសន្តិភាពក៏ដោយ ក៏ការចរចាត្រូវជាប់គាំង មិនមានវឌ្ឍនភាពដែរ ដល់ថ្នាក់ឥឡូវ ក្រុមផ្តាច់ខ្លួន Barisan Revolusi Nasional (BRN) ប្រកាសថា ពួកគេប្តេជ្ញាប្រយុទ្ធតស៊ូក្រាញននៀល ដល់ថ្ងៃអវសាន ដើម្បីឯករាជ្យ។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– ក្នុងបទសម្ភាសដ៏កម្រជាមួយ AFP ក្នុងសណ្ឋាគារទីក្រុងគូឡាឡាំពួ ដែលផ្សាយបន្តដោយ South China Morning Post កាលពីថ្ងៃសុក្រ ទី១៨ ខែកញ្ញា ឆ្នាំ២០២៦ អ្នកនាំពាក្យ BRN លោក Nikmatullah Seri បញ្ជាក់ថា ការតស៊ូនេះ នឹងបន្តដល់ថ្ងៃចុងក្រោយ ដរាបណា គោលដៅរបស់ខ្លួនមិនអាចសម្រេចបាន ហើយវាគឺជាឯករាជ្យភាពសម្រាប់ក្រុមតស៊ូភាគខាងត្បូង។

– ទោះបីជាយ៉ាងណាក៏ដោយ ពាក់ព័ន្ធការវាយប្រហារថ្មីៗនេះ លោក Nikmatullah មិនបដិសេធ ឬទទួលស្គាល់ឡើយថា វាជាស្នាដៃក្រុមរបស់ខ្លួន គ្រាន់តែបង្ហើបថា វាគឺជា «កម្លាំងចលករនៅពីក្រោយការតស៊ូ»។

– ការចាក់ផ្សាយបទសម្ភាសនេះ កើតឡើងចំពេលក្រុមប្រដាប់អាវុធ បើកការវាយឆ្មក់កងកម្លាំងថៃ នៅខេត្ត Narathiwat សម្លាប់មនុស្ស ២នាក់និង ១៦នាក់ផ្សេងទៀត រងរបួស។

– តាមការផ្សាយរបស់ Khaosod, ការវាយប្រហារ កើតឡើងនៅភូមិ Moo 2 ឃុំ Rom Sai នៃស្រុក Sukhirin ដោយមានការបាញ់ប្រហារ និងបំផ្ទុះគ្រាប់បែក យ៉ាងកក្រើក។

– របាយការណ៍ពីអង្គការឃ្លាំមើល Deep South Watch បានបង្ហាញថា ចាប់តាំងពីឆ្នាំ២០០៤ មក មនុស្សជាង ៧ ០០០នាក់ រួមមានទាំងក្រុមប្រដាប់អាវុធ កងកម្លាំងសន្តិសុខថៃ និងប្រជាជនស៊ីវិល ត្រូវបានសម្លាប់ ហើយរុញសភាពការណ៍ភាគខាងត្បូង កាន់តែវឹកវរ ខ្លាំងឡើងៗ៕

You might like