អាមេរិក​ ពិចារណា​ប្រើគ្រាប់​បែកខ្នាត​យក្ស «Mother of All Bombs» ​វាយ​​អ៊ីរ៉ង់ ក្នុង​ករណីផ្ទុះសង្រ្គាម​ថ្មី​

អន្តរជាតិះ – យោធា​អាមេរិកបាន​រៀបចំផែន​ការវាយប្រហារ​ថ្មី រួម​បញ្ចូល​ទាំង​លទ្ធ​ភាព​នៃ​ការប្រើប្រាស់គ្រាប់​បែកដ៏​​ធំ​បំផុត​ ឬ​ហៅ​ថា​​ «Mother of All Bombs» ប្រឆាំង​នឹង​ហេដ្ឋារចនាសម្ព័ន្ធ​ថាមពល និង​ទីតាំង​នុយក្លេអ៊ែរ​របស់អ៊ីរ៉ង់ ប្រសិនបើ​ប្រធានាធិបតីអាមេរិក​ លោក​ ដូណាល់ ត្រាំ បញ្ជា​ឱ្យចាប់ផ្តើម​ប្រតិបត្តិការ​ប្រយុទ្ធឡើង​វិញ។ នេះ​បើយោងតាមសេចក្តីរាយការណ៍​របស់​ទូរទស្សន៍ CNN កាល​ពីថ្ងៃពុធ ទី១៤ ខែតុលា ដោយ​ដកស្រង់សម្តីមន្ត្រី​អាមេរិក​ជាច្រើន​រូប​ ដែលដឹងពី​ផែនការ​នេះ។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– ការ​ស្នើឱ្យប្រើប្រាស់​គ្រាប់បែក GBU-43/B Massive Ordnance Air Blast (MOAB) ដែលជាគ្រាប់​បែក​មិនមែន​នុយក្លេអ៊ែរ​ធំបំផុត​ក្នុងឃ្លាំង​អាវុធ​របស់​​អាមេរិក នឹងធ្វើឱ្យកម្រិត​ជម្លោះជាមួយ​អ៊ីរ៉ង់ ផ្ទុះកាន់តែខ្លាំង។

– យ៉ាងណា មន្ត្រី​មួយ​ចំនួនបាន​ចោទជាសំណួរ​ថា តើអាវុធនេះ​អាច​សម្រេចបាន​នូវគោលដៅយោធា​របស់ទីក្រុងវ៉ាស៊ីនតោន​ដែរ​ឬទេ​?​

– យោង​តាម ​​CNN លោក ត្រាំ ​បញ្ជាឱ្យយោធា​រៀបចំជម្រើសវាយ​ប្រហារ​បន្ថែមទៀត​ប្រឆាំងនឹង​គោលដៅនានា​របស់អ៊ីរ៉ង់ រួមទាំង​ហេដ្ឋារចនា​សម្ព័ន្ធថាមពល និងទីតាំង​នានា​ ​ពាក់ព័ន្ធនឹងកម្មវិធីនុយក្លេអ៊ែរអ៊ីរ៉ង់​។

– ផែន​ការ​ទាំងនេះ​អាច​នឹងត្រូវយក​ទៅអនុវត្ត មុន ឬក្រោយការបោះ​ឆ្នោតពាក់​កណ្តាលអាណត្តិ​របស់អាមេរិកនា​ពេលខាងមុខ ប្រសិនបើ​ប្រធានាធិបតីសម្រេចចិត្ត​បន្តប្រតិបត្តិការ​ប្រយុទ្ធទ្រង់ទ្រាយ​ធំឡើង​វិញ​។

– ប្រភពមួយ​ប្រាប់ CNN ថា ការវាយប្រហារ​អាចនឹងកើតឡើងមុនពេល​កងកម្លាំង​អាមេរិក​ដកខ្លួន​ចេញពីតំបន់​របស់​បញ្ជា​ការដ្ឋាន​កណ្តាលសហរដ្ឋ​អាមេរិក ដែល​អាច​អនុញ្ញាត​ឱ្យរដ្ឋបាលអា​មេ​រិក​ធ្វើការវាយ​ប្រហារបន្ថែមទៀត មុនពេល​ប្រកាស​ជ័យជម្នះ និងដក​កងកម្លាំង​របស់​ខ្លួន​ចេញ។

– ប្រភព​ម្នាក់​ទៀត​ឱ្យដឹងថា ផែន​ការ​​ កំណត់​គោលដៅ​លើទីតាំង​នុយ​ក្លេអ៊ែររបស់​អ៊ីរ៉ង់ រួមបញ្ចូល​ទាំងលទ្ធភាព​នៃការប្រើប្រាស់គ្រាប់បែក ​MOAB ដោយក្នុងនោះ​រួមទាំងការ​កំណត់គោលដៅលើទីតាំង​ក្រោមដី​មួយ​​ នៅតំបន់ភ្នំ Pickaxe សង្ស័យថា ​ជាកន្លែងលាក់​ទុកសម្ភារៈ​សម្រាប់​កម្មវិធីនុយក្លេអ៊ែររបស់​អ៊ីរ៉ង់៕

You might like