អន្តរជាតិះ – ស្របពេលរុស្ស៊ី នៅតែបន្តវាយប្រហារទីក្រុងកៀវយ៉ាងខ្លាំងក្លារាល់ថ្ងៃ ដោយប្រើប្រាស់ដ្រូន និងមីស៊ីលផ្លោងរាប់រយគ្រាប់ កាលពីថ្ងៃពុធ ខែតុលា ប្រមុខណាតូ(NATO) លោក Mark Rutte បានជំរុញឱ្យបណ្តាប្រទេសជាសមាជិកអង្គការណាតូ បង្កើនជំនួយយោធាដល់អ៊ុយក្រែន ជាពិសេសគឺប្រព័ន្ធការពារដែនអាកាស។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
– យោងតាមសារព័ត៌មាន Yahoo ប្រធានាធិបតីអ៊ុយក្រែន លោក ហ្សេលេនស្គី បានថ្លែងថា មនុស្សជាង ៦០០ ០០០នាក់ នៅទូទាំងប្រទេសអ៊ុយក្រែន បានជួបប្រទះការដាច់ចរន្តអគ្គិសនីកាលពីថ្ងៃពុធ បន្ទាប់ពីការវាយប្រហារដ៏សាហាវរបស់រុស្ស៊ី។

– លោក Rutte ប្រាប់អ្នកសារព័ត៌មានក្នុងសន្និសីទសារព័ត៌មានមួយ នៅទីក្រុង Tallinn ជាមួយនាយករដ្ឋមន្ត្រីអេស្តូនី គឺ លោក Kristan Michal ថា៖ «ដោយសាររដូវរងា កំពុងខិតជិតមកដល់ ហើយការឈ្លានពានរបស់រុស្ស៊ី នៅតែបន្តដោយមិនមានសញ្ញាថមថយនោះ ប្រទេសសម្ព័ន្ធមិត្ត ចាំបាច់ត្រូវគាំទ្រឱ្យបានកាន់តែច្រើន ជាពិសេសគឺការគាំទ្រលើប្រព័ន្ធការពារដែនអាកាស»។
– ប្រមុខអង្គការណាតូនឹងជួបជាមួយប្រធានាធិបតីអ៊ុយក្រែន នៅទីក្រុងព្រុចសែលនៅថ្ងៃព្រហស្បតិ៍ ក្រៅកិច្ចប្រជុំកំពូលសហភាពអឺរ៉ុបរបស់មេដឹកនាំអឺរ៉ុប។ នេះបើយោងតាមការបញ្ជាក់របស់សារព័ត៌មាន Euronews នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦ ។
– អ្នកទាំងពីរ កំពុងជួបគ្នាក្នុងស្ថានភាពតានតឹងខ្លាំងរវាងសហរដ្ឋអាមេរិក និងអ៊ុយក្រែន ជុំវិញការកំណត់គោលដៅរបស់ទីក្រុងកៀវលើហេដ្ឋារចនាសម្ព័ន្ធប្រេងម៉ាស៊ូតរបស់រុស្ស៊ី។
– ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានគំរាមកាត់ផ្តាច់ការចែករំលែកព័ត៌មានស៊ើបការណ៍សម្ងាត់សំខាន់ៗលើការវាយប្រហារដោយមីស៊ីលផ្លោងជាមួយទីក្រុងកៀវ ជុំវិញការកំណត់គោលដៅជាបន្តបន្ទាប់របស់អ៊ុយក្រែនលើហេដ្ឋារចនាសម្ព័ន្ធប្រេងម៉ាស៊ូតរបស់រុស្ស៊ី។
– គួរបញ្ជាក់ថា ឧស្ម័ន និងប្រេងគឺជាទ្រព្យសម្បត្តិសំខាន់បំផុតរបស់រុស្ស៊ី ដោយផ្តល់ឱ្យវិមានក្រឹមឡាំងបន្តសង្គ្រាមរបស់ខ្លួនប្រឆាំងនឹងអ៊ុយក្រែន៕

