សង្សយ័ថាប្រពន្ធផិតក្បត់ជិះឡានដេញបុកដកកាំភ្លើងបាញ់គម្រាមបែជា ត្រូវកូន របួសធ្ងន់

ភ្នំពេញះ- លោក​ ម៉ក់​ សុភ័ក្ដ្រា​ អគ្គនាយក​រង​ នៃ​ ក្រសួង​រ៉ែ​ និង​ ថាមពល​ ត្រូវបាន​សមត្ថកិច្ច​នគរបាល​ខណ្ឌ​ព្រែក​ព្នៅ​ឃាត់ខ្លួន​ បន្ទាប់​ពី​លោកផ្ទុះ​អាវុធ​បណ្ដាល​ឱ្យ​កូនប្រុស​រងរបួស​ ។

– ករណីនេះកើតឡើងនៅម៉ោង ៨និង២០នាទីយប់ថ្ងៃទី១៤ខែតុលាឆ្នាំ២០២៦ នៅភូមិជ្រេស ឃុំគោករកា ខណ្ធ័ព្រែកព្នៅ រាជធានីភ្នំពេញ។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– ប្រភព​ពី​សមត្ថកិច្ច​បាន​អោយដឹងថា​ លោក​ ម៉ក់​ សុភ័ក្ដ្រា​ បានបើករថយន្តដេញ​រថយន្ដ​ប្រពន្ធ​របស់​លោក​ ដែល​លោកសង្ស័យថា​ ប្រពន្ធ​កំពុង​ដឹក​ប្រុស​សាហាយក្បត់​ចិត្ត​គាត់​ ។ ដោយខឹងខ្លាំងពេកលោកក៏ដកកាំភ្លើងបាញ់គំរាម​ស្ទាក់ឃាត់​រថយន្ដ​ប្រពន្ធ​ក៏ផ្លាតគ្រាប់ត្រូវ​កូនប្រុស​បង្កើត​បណ្ដាលឲ្យរងរបួសចំពោះ​១គ្រាប់ ដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។

– សមត្ថកិច្ច​ចុះទៅដល់​ទីកន្លែង​កើតហេតុ​មិនបាន​ឃើញ​ប្រពន្ធ​ និង​ប្រុស​សាហាយ អ្វី ទេ​ ។

– ពាក់ពន្ធ័ករណីនេះសមត្ថកិច្ចកំពុងស៊ើបអង្កេត រកមូលហេតុពិតប្រាកដ ដែលបង្ករហឹង្សាបែបនេះ៕

 

You might like