ភ្នំពេញះ- លោក ម៉ក់ សុភ័ក្ដ្រា អគ្គនាយករង នៃ ក្រសួងរ៉ែ និង ថាមពល ត្រូវបានសមត្ថកិច្ចនគរបាលខណ្ឌព្រែកព្នៅឃាត់ខ្លួន បន្ទាប់ពីលោកផ្ទុះអាវុធបណ្ដាលឱ្យកូនប្រុសរងរបួស ។

– ករណីនេះកើតឡើងនៅម៉ោង ៨និង២០នាទីយប់ថ្ងៃទី១៤ខែតុលាឆ្នាំ២០២៦ នៅភូមិជ្រេស ឃុំគោករកា ខណ្ធ័ព្រែកព្នៅ រាជធានីភ្នំពេញ។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– ប្រភពពីសមត្ថកិច្ចបានអោយដឹងថា លោក ម៉ក់ សុភ័ក្ដ្រា បានបើករថយន្តដេញរថយន្ដប្រពន្ធរបស់លោក ដែលលោកសង្ស័យថា ប្រពន្ធកំពុងដឹកប្រុសសាហាយក្បត់ចិត្តគាត់ ។ ដោយខឹងខ្លាំងពេកលោកក៏ដកកាំភ្លើងបាញ់គំរាមស្ទាក់ឃាត់រថយន្ដប្រពន្ធក៏ផ្លាតគ្រាប់ត្រូវកូនប្រុសបង្កើតបណ្ដាលឲ្យរងរបួសចំពោះ១គ្រាប់ ដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។
– សមត្ថកិច្ចចុះទៅដល់ទីកន្លែងកើតហេតុមិនបានឃើញប្រពន្ធ និងប្រុសសាហាយ អ្វី ទេ ។
– ពាក់ពន្ធ័ករណីនេះសមត្ថកិច្ចកំពុងស៊ើបអង្កេត រកមូលហេតុពិតប្រាកដ ដែលបង្ករហឹង្សាបែបនេះ៕


