អន្តរជាតិះ – ស្របពេលការបោះឆ្នោតរបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែល ខិតជិតមកដល់ ស្រាប់តែមានរបាយការណ៍ចេញផ្សាយថា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ និងនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ បានពិភាក្សាគ្នាអំពីការចាប់ផ្តើមប្រតិបត្តិការយោធាថ្មីដ៏សំខាន់មួយប្រឆាំងនឹងអ៊ីរ៉ង់។
– យោងតាមសេចក្តីរាយការណ៍របស់គេហទំព័រព័ត៌មាន Axios ដែលបានចេញផ្សាយ កាលពីថ្ងៃអង្គារ ទី១៣ ខែតុលា ឆ្នាំ២០២៦ និងបានដកស្រង់សម្តីមន្ត្រីអាមេរិកពីររូប និងប្រភពផ្សេងទៀត ការពិភាក្សាគ្នានេះ បានកើតឡើង មុនពេលលោក ត្រាំ ប្រកាសជាសាធារណៈថា លោកនឹងមិនវាយប្រហារអ៊ីរ៉ង់មុនពេលការបោះឆ្នោតពាក់កណ្តាលអាណត្តិរបស់សហរដ្ឋអាមេរិកទេ។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
– ដោយឡែក លោក ណេតាន់យ៉ាហ៊ូ បានលើកឡើងពីចារកម្មអ៊ីស្រាអែល ដែលបានរកឃើញថា អ៊ីរ៉ង់កំពុងកសាងកម្មវិធីនុយក្លេអ៊ែររបស់ខ្លួនឡើងវិញ រួមទាំងការដំណើរការទីតាំង Pickaxe Mountain សម្រាប់ការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម។
– ប៉ុន្តែ មន្ត្រីសេតវិមានម្នាក់បានឆ្លើយតបថា ជារឿងមិនពិត ដែលមេដឹកនាំទាំងពីរបានពិភាក្សាអំពីការបន្តសង្គ្រាមឡើងវិញ ដោយអះអាងថា លោក ត្រាំ បានច្រានចោលការវាយប្រហារមុនការបោះឆ្នោតពាក់កណ្តាលអាណត្តិ នៅខែវិច្ឆិកា។
– ប្រភពជាច្រើន បានឱ្យដឹងថា កងទ័ពនៃភាគីទាំងពីរ នៅតែរក្សាការប្រុងជើងការខ្ពស់ និងកំពុងបញ្ចប់ការត្រៀមរៀបចំសម្រាប់ករណី លោក ត្រាំ ផ្លាស់ប្តូរផែនការ។
– ជាមួយគ្នានេះ មន្ត្រីអាមេរិកម្នាក់ បានពណ៌នាជំហររបស់លោក ត្រាំ ថា ជាជំហរមិនទាន់សម្រេចចិត្តច្បាស់លាស់ ដោយបញ្ជាក់ថា លោក បានប្រាប់លោក ណេតាន់យ៉ាហ៊ូ ឱ្យត្រៀមខ្លួន ប៉ុន្តែមិនផ្តល់ការសន្យាអ្វីនោះទេ។
– មិនតែប៉ុណ្ណោះ រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Pete Hegseth និងថ្នាក់ដឹកនាំនៃបញ្ជាការដ្ឋានកណ្តាលអាមេរិក គឺជាអ្នកគាំទ្រយ៉ាងខ្លាំងក្លាឱ្យមានការវាយប្រហារឡើងវិញ ខណៈទីប្រឹក្សាភាគច្រើនពេញចិត្តនឹងការបន្តដាក់ទណ្ឌកម្ម និងការដាក់សម្ពាធផ្នែកសេដ្ឋកិច្ចលើអ៊ីរ៉ង់។
– សេចក្តីរាយការណ៍មួយបន្ថែមថា អគ្គសេនាធិការកងទ័ពអ៊ីស្រាអែល លោក Eyal Zamir បានប្រាប់ប្រធានគណៈអគ្គសេនាធិការចម្រុះអាមេរិក លោក Dan Caine ថា ការប្រយុទ្ធគ្នាក្នុងរយៈពេលបីសប្តាហ៍ខាងមុខ អាចបង្ខំឱ្យមានការលើកពេលបោះឆ្នោតរបស់អ៊ីស្រាអែល គ្រោងធ្វើនៅថ្ងៃទី២៧ ខែតុលា ដោយសារតែលទ្ធភាពនៃការសងសឹកដោយមីស៊ីលពីសំណាក់អ៊ីរ៉ង់៕
