អន្តរជាតិះ – មន្រ្តីអ៊ុយក្រែន បានអះអាងនៅថ្ងៃអាទិត្យ ថា ដ្រូនរបស់រុស្ស៊ីមួយគ្រឿងទំនងជាបានកំណត់គោលដៅលើរថភ្លើងការទូតមួយ ដែលដឹកអតីតនាយករដ្ឋមន្ត្រីអង់គ្លេស លោក Boris Johnson និងមន្ត្រីអឺរ៉ុបមួយចំនួន នៅជិតព្រំដែនប្រទេសប៉ូឡូញ។ នេះបើយោងតាមសារព័ត៌មាន The Guardian និង Anadolu ផ្សាយនៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៦ ។
– ក្រុមហ៊ុនផ្លូវដែកអ៊ុយក្រែន បានប្រកាសនៅលើបណ្តាញសង្គម Telegram ថា រុស្ស៊ីបានវាយប្រហារលើក្បាលរថភ្លើងដឹកអ្នកដំណើរមួយគ្រឿង នៅជិតព្រំដែនអ៊ុយក្រែន-ប៉ូឡូញ មិនយូរប៉ុន្មាន មុនពេលរថភ្លើងការទូតនោះមកដល់ស្ថានីយ Yahodyn ។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
– ក្រុមហ៊ុននេះបានបញ្ជាក់ថា ទីប្រឹក្សាសន្តិសុខមកពីប្រទេសសមាជិកសហភាពអឺរ៉ុប(EU) ជាច្រើន និងអតីតមេដឹកនាំអឺរ៉ុប រួមទាំងលោក Johnson បានជិះនៅលើរថភ្លើងការទូតនោះ។
– ពេលកើតហេតុ អតីតនាយកទីភ្នាក់ងារស៊ើបការណ៍សម្ងាត់កណ្តាលអាមេរិក(CIA) លោក David Petraeus ក៏កំពុងស្ថិតនៅលើរថភ្លើងមួយផ្សេងទៀតនៅឯស្ថានីយ Yahodyn នោះដែរ។
– យោងតាមក្រុមហ៊ុនផ្លូវដែកអ៊ុយក្រែន ដ្រូនដែលប្រើប្រាស់ម៉ាស៊ីនប្រភេទ jet និងបានកំណត់គោលដៅលើក្បាលរថភ្លើងនោះ ត្រូវបានរកឃើញដោយមន្ត្រីសម្របសម្រួលចរាចរណ៍រថភ្លើង ហើយការព្រមានឱ្យជម្លៀសខ្លួនត្រូវបានចេញផ្សាយ ១៥នាទីមុន ពេលក្បាលរថភ្លើងនោះត្រូវបានវាយប្រហារ។
– មន្រ្តីអ៊ុយក្រែននិយាយថា៖ « វាមានលទ្ធភាពខ្ពស់ណាស់ដែលគោលដៅពិតប្រាកដរបស់ដ្រូនរុស្ស៊ីបានកំណត់ គឺរថភ្លើងដឹកអ្នកការទូត បានចេញដំណើរពីស្ថានីយមុនពេលកំណត់ ដោយសារតែមានការកែសម្រួលកាលវិភាគភ្លាមៗ ដើម្បីឆ្លើយតបទៅនឹងការគំរាមកំហែងឥតឈប់ឈរនៃការវាយប្រហាររបស់រុស្ស៊ី»។
– ក្រុមហ៊ុនផ្លូវដែកអ៊ុយក្រែនបានចោទប្រកាន់ទីក្រុងមូស្គូថា នៅតែបន្តប៉ុនប៉ងកំណត់គោលដៅវាយប្រហារលើរថភ្លើងដឹកជញ្ជូនជនស៊ីវិល ខណៈរុស្ស៊ីមិនទាន់បានធ្វើអត្ថាធិប្បាយលើការអះអាងចុងក្រោយរបស់អ៊ុយក្រែននៅឡើយទេ។
– ចំណែក កាសែតអាល្លឺម៉ង់ Der Spiegel បានរាយការណ៍នៅមុននេះថា រថភ្លើងឯកជនមួយដឹក លោក Johnson និងមន្ត្រីអឺរ៉ុបពីទីក្រុងកៀវ ឆ្ពោះទៅកាន់ប៉ូឡូញ ត្រូវបានបញ្ឈប់ដំណើរការ កាលពីថ្ងៃអាទិត្យ ដោយសារតែមានការគំរាមកំហែងពីការវាយប្រហារដោយដ្រូន៕

