អ៊ុយក្រែន អះ​អាង​ថា រុស្ស៊ីទំនង​កំណត់គោលដៅ​វាយ​ប្រហារ​លើរថភ្លើង​​ដឹក លោក Boris Johnson និង​មន្ត្រី​អឺរ៉ុប

អន្តរជាតិះ – មន្រ្តី​អ៊ុយក្រែន​ បាន​អះអាង​នៅ​ថ្ងៃអាទិត្យ ​​ថា ដ្រូន​របស់រុស្ស៊ី​មួយគ្រឿង​ទំនងជាបានកំណត់​គោលដៅ​លើរថភ្លើង​ការទូតមួយ ដែល​ដឹកអតីតនាយករដ្ឋមន្ត្រីអង់គ្លេស លោក Boris Johnson និង​មន្ត្រី​អឺរ៉ុបមួយចំនួន នៅ​ជិតព្រំដែនប្រទេស​ប៉ូឡូញ។​ នេះបើយោង​តាម​សារព័ត៌មាន The Guardian និង Anadolu ផ្សាយ​នៅ​ថ្ងៃ​ទី​១៣ ខែ​កញ្ញា ឆ្នាំ​២០២៦ ។

– ក្រុមហ៊ុន​ផ្លូវដែកអ៊ុយក្រែន បាន​ប្រកាសនៅលើ​បណ្តាញ​សង្គម​ Telegram ថា រុស្ស៊ីបានវាយ​ប្រហារលើ​ក្បាល​​​រថភ្លើង​ដឹកអ្នកដំណើរមួយគ្រឿង នៅជិតព្រំដែន​អ៊ុយក្រែន-ប៉ូឡូញ មិន​យូរប៉ុន្មាន មុនពេល​រថភ្លើង​ការ​ទូតនោះ​មកដល់ស្ថានីយ Yahodyn ។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– ក្រុមហ៊ុននេះ​បានបញ្ជាក់​ថា ទីប្រឹក្សាសន្តិសុខ​មក​ពីប្រទេសសមាជិកសហភាពអឺរ៉ុប(EU) ជាច្រើន និងអតីតមេដឹក​នាំអឺរ៉ុប រួមទាំងលោក Johnson បាន​ជិះនៅលើរថភ្លើងការទូត​នោះ។

– ពេល​កើតហេតុ​ អតីតនាយក​ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់កណ្តាលអាមេរិក(CIA) លោក David Petraeus ក៏​កំពុងស្ថិតនៅលើរថភ្លើងមួយផ្សេងទៀត​នៅឯស្ថានីយ Yahodyn នោះ​ដែរ។

– យោងតាមក្រុមហ៊ុន​ផ្លូវដែកអ៊ុយក្រែន ដ្រូន​ដែល​ប្រើប្រាស់ម៉ាស៊ីនប្រភេទ jet និង​បាន​កំណត់គោលដៅលើ​ក្បាលរថភ្លើងនោះ ត្រូវបាន​រកឃើញ​ដោយមន្ត្រីសម្របសម្រួលចរាចរណ៍​រថភ្លើង ហើយ​ការ​ព្រមាន​ឱ្យជម្លៀសខ្លួន​ត្រូវបានចេញផ្សាយ ១៥នាទីមុន​ ពេលក្បាលរថ​ភ្លើងនោះ​ត្រូវបានវាយ​ប្រហារ។

– ​មន្រ្តី​អ៊ុយ​ក្រែន​និយាយថា៖ « វាមាន​លទ្ធភាពខ្ពស់ណាស់​ដែលគោលដៅ​ពិតប្រាកដរបស់ដ្រូន​រុស្ស៊ីបាន​កំណត់​ គឺរថភ្លើង​ដឹកអ្នកការទូត បានចេញដំណើរពីស្ថានីយ​មុនពេលកំណត់ ដោយសារតែមាន​ការកែសម្រួលកាលវិភាគ​ភ្លាមៗ ដើម្បី​ឆ្លើយតបទៅនឹងការគំរាម​កំហែងឥតឈប់ឈរ​នៃការវាយប្រហាររបស់រុស្ស៊ី​»។

– ក្រុមហ៊ុនផ្លូវដែក​អ៊ុយក្រែនបានចោទ​ប្រកាន់ទីក្រុងមូស្គូថា នៅ​តែបន្តប៉ុនប៉ងកំណត់គោលដៅ​វាយប្រហារលើរថភ្លើងដឹកជញ្ជូន​ជនស៊ីវិល ខណៈរុស្ស៊ីមិនទាន់បាន​ធ្វើអត្ថាធិប្បាយលើការអះអាងចុង​ក្រោយរបស់អ៊ុយក្រែន​នៅឡើយទេ។

– ចំណែក​ កាសែតអាល្លឺម៉ង់ Der Spiegel បានរាយការណ៍​នៅ​មុន​នេះ​ថា រថភ្លើងឯកជនមួយ​ដឹក​ លោក Johnson និងមន្ត្រីអឺរ៉ុប​ពីទីក្រុង​កៀវ​ ឆ្ពោះទៅកាន់ប៉ូឡូញ ត្រូវបាន​បញ្ឈប់ដំណើរការ​​ កាលពីថ្ងៃអាទិត្យ ដោយសារតែមានការគំរាមកំហែង​ពីការវាយប្រហារដោយ​ដ្រូន​​៕

You might like