តម្លៃប្រេងអន្តរជាតិកើនដល់ ១០៧ ដុល្លារ/បារ៉ែល ជុំវិញជម្លោះមជ្ឈិមបូព៌ា

អន្តរជាតិះ -តម្លៃប្រេងឆៅអន្តរជាតិបាន​ហក់ឡើង​ជាង ២% ​សម្រាប់ការជួញដូរលើទីផ្សារអាស៊ីនាព្រឹកថ្ងៃចន្ទ ដោយ​សារ​ការវាយប្រហារថ្មីៗ​លើ​អារ៉ាប៊ីសាអូឌីត និង​នាវា​​នៅតំបន់ឈូងសមុទ្រពែរ្ស ដែល​បង្កើន​កង្វល់ផ្នែកផ្គត់ផ្គង់ប្រេងពិភព​លោក​។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– ​តម្លៃប្រេងឆៅ Brent បាន​កើនឡើង ២,៩០ ដុល្លារ ឬ ២,៧៧% ដល់ ១០៧,៥១ ដុល្លារ/បារ៉ែល គិតត្រឹមម៉ោងជាង ៧ ព្រឹកនៅទីក្រុងហុងកុង​ ខណៈតម្លៃប្រេង WTI បាន​កើនឡើង ២,២៧ ដុល្លារ ឬ ២,២៧% ដល់ ១០២,៣២ ដុល្លារ/បារ៉ែល។ ​ពេលបើកការជួញដូរ ​តម្លៃប្រេងទាំង២ បាន​​ហក់ឡើងជាង ៣%។

– ការកើនឡើងនេះ កើតឡើងបន្ទាប់ពីបំពង់បង្ហូរប្រេងលិច-កើត​របស់អារ៉ាប៊ីសាអូឌីត ត្រូវបានបិទកាលពីថ្ងៃសុក្រ ក្រោយរងការវាយប្រហារដោយដ្រូន។ បំពង់បង្ហូរនេះមានសារៈសំខាន់ណាស់ ព្រោះអាចជួយអារ៉ាប៊ីសាអូឌីត​នាំចេញប្រេង​ដោយមិនប្រើច្រកហ័រមូហ្ស ហើយការបិទ អាចប៉ះពាល់ដល់ការផ្គត់ផ្គង់ប្រេងសកលរហូតដល់ប្រមាណ ៤%។

– ជាមួយគ្នានេះ ក្រុម​ហ៊ូធី ដែលគាំទ្រដោយអ៊ីរ៉ង់ បានវាយប្រហារលើតំបន់ភាគខាងត្បូងអារ៉ាប៊ីសាអូឌីត ខណៈនាវា ១ គ្រឿងនៅច្រកសមុទ្រហ័រមូហ្ស ក៏​រងការ​វាយប្រហារ​ដែល​បណ្តាលឱ្យមានអគ្គិភ័យឆាបឆេះ។ ​នាវាជាច្រើនគ្រឿង ទាំងរបស់អ៊ីរ៉ង់ និងមិនមែនរបស់អ៊ីរ៉ង់ បាន​រងការវាយប្រហារដោយអាមេរិក និងអ៊ីរ៉ង់ ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយ ចំពេលដែលជម្លោះកាន់តែតានតឹង​។

– កាលពីសប្ដាហ៍មុន តម្លៃប្រេងបានកើន​ឡើងប្រមាណ ៨% ​លើស ១០០ ដុល្លារ/បារ៉ែលជាលើកដំបូងចាប់តាំងពីខែកក្កដា។ អ្នកវិភាគព្រមានថា ប្រសិនបើបំពង់បង្ហូរប្រេងមិនអាចដំណើរការឡើងវិញបានឆាប់ ឬកិច្ចពិភាក្សាដើម្បីបន្ធូរភាពតានតឹងមិនមានលទ្ធផលជាក់ស្តែង តម្លៃប្រេងអាចបន្តកើនឡើងថែមទៀត៕

You might like