អន្តរជាតិះ -តម្លៃប្រេងឆៅអន្តរជាតិបានហក់ឡើងជាង ២% សម្រាប់ការជួញដូរលើទីផ្សារអាស៊ីនាព្រឹកថ្ងៃចន្ទ ដោយសារការវាយប្រហារថ្មីៗលើអារ៉ាប៊ីសាអូឌីត និងនាវានៅតំបន់ឈូងសមុទ្រពែរ្ស ដែលបង្កើនកង្វល់ផ្នែកផ្គត់ផ្គង់ប្រេងពិភពលោក។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
– តម្លៃប្រេងឆៅ Brent បានកើនឡើង ២,៩០ ដុល្លារ ឬ ២,៧៧% ដល់ ១០៧,៥១ ដុល្លារ/បារ៉ែល គិតត្រឹមម៉ោងជាង ៧ ព្រឹកនៅទីក្រុងហុងកុង ខណៈតម្លៃប្រេង WTI បានកើនឡើង ២,២៧ ដុល្លារ ឬ ២,២៧% ដល់ ១០២,៣២ ដុល្លារ/បារ៉ែល។ ពេលបើកការជួញដូរ តម្លៃប្រេងទាំង២ បានហក់ឡើងជាង ៣%។
– ការកើនឡើងនេះ កើតឡើងបន្ទាប់ពីបំពង់បង្ហូរប្រេងលិច-កើតរបស់អារ៉ាប៊ីសាអូឌីត ត្រូវបានបិទកាលពីថ្ងៃសុក្រ ក្រោយរងការវាយប្រហារដោយដ្រូន។ បំពង់បង្ហូរនេះមានសារៈសំខាន់ណាស់ ព្រោះអាចជួយអារ៉ាប៊ីសាអូឌីតនាំចេញប្រេងដោយមិនប្រើច្រកហ័រមូហ្ស ហើយការបិទ អាចប៉ះពាល់ដល់ការផ្គត់ផ្គង់ប្រេងសកលរហូតដល់ប្រមាណ ៤%។
– ជាមួយគ្នានេះ ក្រុមហ៊ូធី ដែលគាំទ្រដោយអ៊ីរ៉ង់ បានវាយប្រហារលើតំបន់ភាគខាងត្បូងអារ៉ាប៊ីសាអូឌីត ខណៈនាវា ១ គ្រឿងនៅច្រកសមុទ្រហ័រមូហ្ស ក៏រងការវាយប្រហារដែលបណ្តាលឱ្យមានអគ្គិភ័យឆាបឆេះ។ នាវាជាច្រើនគ្រឿង ទាំងរបស់អ៊ីរ៉ង់ និងមិនមែនរបស់អ៊ីរ៉ង់ បានរងការវាយប្រហារដោយអាមេរិក និងអ៊ីរ៉ង់ ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយ ចំពេលដែលជម្លោះកាន់តែតានតឹង។
– កាលពីសប្ដាហ៍មុន តម្លៃប្រេងបានកើនឡើងប្រមាណ ៨% លើស ១០០ ដុល្លារ/បារ៉ែលជាលើកដំបូងចាប់តាំងពីខែកក្កដា។ អ្នកវិភាគព្រមានថា ប្រសិនបើបំពង់បង្ហូរប្រេងមិនអាចដំណើរការឡើងវិញបានឆាប់ ឬកិច្ចពិភាក្សាដើម្បីបន្ធូរភាពតានតឹងមិនមានលទ្ធផលជាក់ស្តែង តម្លៃប្រេងអាចបន្តកើនឡើងថែមទៀត៕

