តម្លៃមាស​ធ្លាក់​ចុះ មុនពេលកិច្ចប្រជុំធនាគារកណ្ដាលអាមេរិកនៅ​សប្ដាហ៍ក្រោយ

ភ្នំពេញះ – តម្លៃហាងឆេងមាស​បាន​ធ្លាក់​ចុះ​ដល់​ជាង ​៥២០០ ​ដុល្លារ ​ក្នុង​មួយ​តម្លឹង ​នៅ​ព្រឹក​ថ្ងៃ​សុក្រ​ ទី ១១​ ខែ​កញ្ញា ២០២៦ ​ដោ​យ​សារ​របាយការណ៍​សន្ទស្សន៍​ថ្លៃ​ផលិតកម្ម​របស់​សហរដ្ឋ​អាមេរិក​បាន​កើន​ឡើង​នៅ​ក្នុង​ខែ​សីហា​ នៅ​ចំ​ពេល​តម្លៃ​ទំនិញ​កើន​ឡើង​ ជំរុញ​ឱ្យ​ធនាគារ​កណ្ដាល​ដំឡើង​អត្រាការ​ប្រាក់​នៅ​សប្ដាហ៍​ក្រោយ។​

– ​ប្រាក់ដុល្លារ​កើន​ឡើង ​និង​ទិន្នផល​មូលបត្រ​រតនា​គារ​អាមេរិក​កើន​ឡើង​ ​បន្ថែម​សម្ពាធ​ឱ្យ​ធនាគារ​កណ្ដាល​សហរដ្ឋអាមេរិក​ដែល​នឹង​បើក​កិច្ចប្រជុំ​នៅ​ថ្ងៃ​ទី ​១៤ ​និង ១៥ ​កញ្ញា​នេះ​។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– ​លោក ឡុង ​សំណាង ​នាយក​អភិវឌ្ឍ​អាជីវកម្ម​នៃ​ក្រុមហ៊ុន ​PP Link securities ​មានប្រសាសន៍ថា ​ដំ​ណើរ​ការ​នៅ​សហរដ្ឋអាមេរិក ​គឺ​គេ​បាន​រៀប​ចំ​គ្រប់​វិស័យ​ទាំង​អស់​ អាមេរិក​ជា​ប្រទេស​ដែល​ដឹក​នាំ​ពិភពលោក។ ​

– ​លោក ឡុង ​សំណាង ​បន្ថែមថា ​របាយការណ៍​ផ្លាស់​ប្ដូរនៃថ្លៃទំនិញ​សម្រេច ​មាន​ភាព​ល្អ​ប្រសើរ ​ធ្វើ​ឱ្យ​តម្លៃ​ហាងឆេងមាសមានការ​ធ្លាក់​ចុះ។

– គិតត្រឹមម៉ោង ៩ ព្រឹកថ្ងៃសុក្រនេះ តម្លៃហាងឆេងមាស នៅតាមបណ្ដាហាងនានាក្នុងរាជធានីភ្នំពេញ លក់ចេញ ៥១៧ ដុល្លារ ក្នុងមួយជី៕

You might like