ភ្នំពេញះ – តម្លៃហាងឆេងមាសបានធ្លាក់ចុះដល់ជាង ៥២០០ ដុល្លារ ក្នុងមួយតម្លឹង នៅព្រឹកថ្ងៃសុក្រ ទី ១១ ខែកញ្ញា ២០២៦ ដោយសាររបាយការណ៍សន្ទស្សន៍ថ្លៃផលិតកម្មរបស់សហរដ្ឋអាមេរិកបានកើនឡើងនៅក្នុងខែសីហា នៅចំពេលតម្លៃទំនិញកើនឡើង ជំរុញឱ្យធនាគារកណ្ដាលដំឡើងអត្រាការប្រាក់នៅសប្ដាហ៍ក្រោយ។
– ប្រាក់ដុល្លារកើនឡើង និងទិន្នផលមូលបត្ររតនាគារអាមេរិកកើនឡើង បន្ថែមសម្ពាធឱ្យធនាគារកណ្ដាលសហរដ្ឋអាមេរិកដែលនឹងបើកកិច្ចប្រជុំនៅថ្ងៃទី ១៤ និង ១៥ កញ្ញានេះ។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
– លោក ឡុង សំណាង នាយកអភិវឌ្ឍអាជីវកម្មនៃក្រុមហ៊ុន PP Link securities មានប្រសាសន៍ថា ដំណើរការនៅសហរដ្ឋអាមេរិក គឺគេបានរៀបចំគ្រប់វិស័យទាំងអស់ អាមេរិកជាប្រទេសដែលដឹកនាំពិភពលោក។
– លោក ឡុង សំណាង បន្ថែមថា របាយការណ៍ផ្លាស់ប្ដូរនៃថ្លៃទំនិញសម្រេច មានភាពល្អប្រសើរ ធ្វើឱ្យតម្លៃហាងឆេងមាសមានការធ្លាក់ចុះ។
– គិតត្រឹមម៉ោង ៩ ព្រឹកថ្ងៃសុក្រនេះ តម្លៃហាងឆេងមាស នៅតាមបណ្ដាហាងនានាក្នុងរាជធានីភ្នំពេញ លក់ចេញ ៥១៧ ដុល្លារ ក្នុងមួយជី៕

