អន្តរជាតិះ- សម្ព័ន្ធមិត្តអាមេរិក ដែលបានចូលរួមក្នុងការដោះស្រាយភាពតានតឹងដែលកើតមាននៅច្រកសមុទ្រ Hormuz គឺប្រទេសអូម៉ង់ បានរងការគំរាមបំផ្ទុះគ្រាប់បែកពីសំណាក់លោកប្រធានាធិបតី ដូណាល់ ត្រាំ ប្រសិនបើរដ្ឋនេះ បង្កការរំខាន់ ឬរារាំងការចរចារបស់រដ្ឋបាលលោកជាមួយអ៊ីរ៉ង់។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
– សហរដ្ឋអាមេរិក និងអូម៉ង់ បានឈានដល់ការចរចាដោយឡែកពីគ្នាជាមួយទីក្រុងតេអេរ៉ង់ ដើម្បីបើកច្រកសមុទ្រ Hormuz ឡើងវិញ ដែលជាផ្លូវទឹកដ៏សំខាន់សម្រាប់សេដ្ឋកិច្ចពិភពលោក។ ច្រកនេះ ត្រូវបានបិទអស់រយៈពេលជិត ៦ ខែ អំឡុងសង្គ្រាមអាមេរិក-អ៊ីរ៉ង់។

– ប្រធានាធិបតីអាមេរិក បានប្រើពាក្យប្រមាថក្នុងអំឡុងពេលសម្ភាសន៍តាមទូរស័ព្ទជាមួយសារព័ត៌មាន Fox និងបានគំរាមកំហែងលើប្រទេសអូម៉ង់។
– ដោយឡែក យោងតាមមន្ត្រីអ៊ីរ៉ង់ បានឱ្យដឹងថា ទីក្រុងតេហេរ៉ង់ ខិតជិតនឹងបញ្ចប់កិច្ចព្រមព្រៀងជាមួយអូម៉ង់។ ទោះជាយ៉ាងណា ការចរចារវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់នាពេលអនាគតគឺមិនទាន់ច្បាស់លាស់ទេ ដោយសារអនុស្សរណៈយោគយល់គ្នា (MoU) រយៈពេល ៦០ ថ្ងៃរវាងភាគីទាំងពីរជិតផុតកំណត់។
– ថ្លែងទៅកាន់អ្នកយកព័ត៌មាននៅការិយាល័យ Oval កាលពីថ្ងៃចន្ទ លោក ត្រាំ បានបដិសេធការពង្រីកអនុស្សរណៈយោគយល់គ្នាជាមួយអ៊ីរ៉ង់ ដូច្នេះ ការប្រយុទ្ធគ្នាមានភាគរយងើបឡើងវិញកាន់តែខ្ពស់។
– ចាប់តាំងពីសហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានវាយប្រហារអ៊ីរ៉ង់ កាលពីខែកុម្ភៈ ទីក្រុងតេអេរ៉ង់ បានបិទច្រកសមុទ្រ Hormuz ដែលតាមធម្មតាប្រេង និងឧស្ម័នធម្មជាតិរាវប្រហែលមួយភាគប្រាំរបស់ពិភពលោកឆ្លងកាត់ច្រកនោះ។ ការបើកច្រកឡើងវិញគឺជាចំណុចសំខាន់នៃការពិភាក្សា។
– សហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានចាប់ផ្តើមសង្គ្រាមប្រឆាំងនឹងអ៊ីរ៉ង់ នៅថ្ងៃទី ២៨ ខែកុម្ភៈ។ កាលពីខែមិថុនាទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេអេរ៉ង់ ក៏បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ដោយអំពាវនាវឱ្យមានបទឈប់បាញ់ជាបន្ទាន់លើគ្រប់វិស័យ រួមទាំងប្រទេសលីបង់ផងដែរ។
– ទោះជាយ៉ាងណាក៏ដោយ នៅដើមថ្ងៃទី ៨ ខែកក្កដាសហរដ្ឋអាមេរិក បានបន្តការវាយប្រហារតាមអាកាសទ្រង់ទ្រាយធំលើអ៊ីរ៉ង់ ដោយចោទប្រកាន់ទីក្រុងតេអេរ៉ង់ថាបានរំលោភលើកិច្ចព្រមព្រៀងទាក់ទងនឹងច្រក Hormuz៕

