ត្រាំ គំរាម​បំផ្ទុះ​គ្រាប់បែក​លើ​សម្ព័ន្ធមិត្ត​ខ្លួនឯងគឺ​ប្រទេសអូម៉ង់ បើរារាំងកិច្ចព្រមព្រៀងអាមេរិក-​អ៊ីរ៉ង់

អន្តរជាតិះ- សម្ព័ន្ធមិត្តអាមេរិក ដែលបានចូលរួមក្នុងការដោះស្រាយភាពតានតឹងដែលកើតមាននៅច្រកសមុទ្រ Hormuz គឺប្រទេសអូម៉ង់ បានរងការគំរាមបំផ្ទុះគ្រាប់បែកពីសំណាក់លោកប្រធានាធិបតី ដូណាល់ ត្រាំ ប្រសិនបើ​រដ្ឋនេះ បង្កការរំខាន់ ឬរារាំងការចរចា​របស់​រដ្ឋបាល​លោក​ជាមួយ​អ៊ីរ៉ង់។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– សហរដ្ឋអាមេរិក និង​អូម៉ង់​ បាន​ឈានដល់ការចរចា​ដោយ​ឡែក​ពី​គ្នា​ជាមួយ​ទីក្រុង​តេអេរ៉ង់ ដើម្បី​បើក​ច្រក​សមុទ្រ Hormuz ឡើង​វិញ ដែល​ជា​ផ្លូវទឹក​ដ៏​សំខាន់​សម្រាប់​សេដ្ឋកិច្ច​ពិភពលោក។ ច្រកនេះ ត្រូវ​បាន​បិទ​អស់​រយៈពេល​ជិត​ ៦ ​ខែ​ អំឡុង​សង្គ្រាម​អាមេរិក-អ៊ីរ៉ង់។

– ប្រធានាធិបតី​អាមេរិក​ បាន​ប្រើ​ពាក្យ​ប្រមាថ​ក្នុង​អំឡុង​ពេល​សម្ភាសន៍​តាម​ទូរស័ព្ទជាមួយសារព័ត៌មាន Fox និងបានគំរាមកំហែងលើប្រទេសអូម៉ង់។

– ដោយឡែក យោងតាមមន្ត្រី​អ៊ីរ៉ង់​ បានឱ្យដឹងថា ទីក្រុងតេហេរ៉ង់ ខិតជិត​នឹងបញ្ចប់​កិច្ចព្រមព្រៀង​ជាមួយ​អូម៉ង់។ ទោះជាយ៉ាងណា ការចរចា​រវាង​សហរដ្ឋអាមេរិក និង​អ៊ីរ៉ង់​នាពេលអនាគតគឺមិន​ទាន់ច្បាស់លាស់​ទេ ដោយសារ​អនុស្សរណៈ​យោគយល់​គ្នា (MoU) រយៈពេល ៦០ ថ្ងៃ​រវាង​ភាគី​ទាំងពីរ​ជិត​ផុត​កំណត់។

– ថ្លែង​ទៅកាន់​អ្នកយកព័ត៌មាន​នៅ​ការិយាល័យ Oval កាលពី​ថ្ងៃចន្ទ លោក ត្រាំ បានបដិសេធការពង្រីក​អនុស្សរណៈ​យោគយល់​គ្នា​ជាមួយអ៊ីរ៉ង់ ដូច្នេះ ការប្រយុទ្ធគ្នាមានភាគរយងើបឡើងវិញកាន់តែខ្ពស់។

– ចាប់តាំងពីសហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានវាយប្រហារអ៊ីរ៉ង់ កាលពីខែកុម្ភៈ ទីក្រុងតេអេរ៉ង់ បានបិទច្រកសមុទ្រ Hormuz ដែលតាមធម្មតាប្រេង និងឧស្ម័នធម្មជាតិរាវប្រហែលមួយភាគប្រាំរបស់ពិភពលោកឆ្លងកាត់ច្រកនោះ។ ការបើកច្រកឡើងវិញគឺជាចំណុចសំខាន់នៃការពិភាក្សា។

– សហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានចាប់ផ្តើមសង្គ្រាមប្រឆាំងនឹងអ៊ីរ៉ង់ នៅថ្ងៃទី ២៨ ខែកុម្ភៈ។ កាលពីខែមិថុនាទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេអេរ៉ង់ ក៏បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ដោយអំពាវនាវឱ្យមានបទឈប់បាញ់ជាបន្ទាន់លើគ្រប់វិស័យ រួមទាំងប្រទេសលីបង់ផងដែរ។

– ទោះជាយ៉ាងណាក៏ដោយ នៅដើមថ្ងៃទី ៨ ខែកក្កដាសហរដ្ឋអាមេរិក បានបន្តការវាយប្រហារតាមអាកាសទ្រង់ទ្រាយធំលើអ៊ីរ៉ង់ ដោយចោទប្រកាន់ទីក្រុងតេអេរ៉ង់ថាបានរំលោភលើកិច្ចព្រមព្រៀងទាក់ទងនឹងច្រក Hormuz៕

 

You might like