តម្លៃប្រេងអន្តរជាតិស្ទុះឡើងនៅថ្ងៃសុក្រ ប៉ុន្តែធ្លាក់ចុះខ្លាំងក្នុងអត្រាប្រចាំសប្ដាហ៍

អន្តរជាតិះ – តម្លៃប្រេងឆៅអន្តរជាតិបាន​ស្ទុះឡើងនៅថ្ងៃសុក្រ ដោយសារភាពមិនច្បាស់លាស់ជុំវិញការចរចាដើម្បីបញ្ចប់ជម្លោះអាមេរិក-អ៊ីរ៉ង់ និងបើក​ច្រកសមុទ្រ​ហ័រមូហ្សឡើងវិញ ប៉ុន្តែធ្លាក់ចុះខ្លាំងក្នុងអត្រាប្រចាំសប្ដាហ៍។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

– តម្លៃប្រេងឆៅ Brent បាន​កើនឡើង ១,៣% ដល់ ៨៣,៥៥ ដុល្លារ/បារ៉ែល ពេលបិទការជួញដូរនៅថ្ងៃសុក្រ ខណៈតម្លៃប្រេងអាមេរិក ​WTI​ បានកើនឡើង ​១,១៥% ​ដល់ ៧៨,១៨ ដុល្លារ/បារ៉ែល។ ​តម្លៃប្រេងទាំង២ បាន​កើនឡើងជាង ៣ ដុល្លារ កាលពីថ្ងៃព្រហស្បតិ៍ ជុំវិញភាពតានតឹងច្រកហ័រមូហ្ស។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– យ៉ាងណាមិញ តម្លៃ Brent ធ្លាក់ចុះគំហុក​ជាង ៨% ហើយ WTI ធ្លាក់ចុះជាង ៧% បើគេគិតពីអត្រាប្រចាំសប្ដាហ៍។

– អ្នកវិភាគទីផ្សារប្រេងបានលើកឡើងថា ទីផ្សារនៅតែមិនទាន់ដឹងច្បាស់ថាអំពីលទ្ធភាពបើកច្រកហ័រមូហ្សឡើងវិញ ចំពេលអ៊ីរ៉ង់ និងអូម៉ង់ ស្នើគិតប្រាក់ប្រមាណចន្លោះពី ៣-៧% នៃតម្លៃនាវា ដែលឆ្លងកាត់ច្រកហ័រមូហ្ស ជាអ្វីដែលសហរដ្ឋអាមេរិកប្រឆាំង។

– អ្នកវិភាគបន្តថា បើច្រកហ័រមូហ្សនៅតែរងការរំខាន ​នោះទីផ្សារប្រេងអាចនៅតែមានភាពតានតឹង និងងាយរងការប្រែប្រួលខ្លាំង ទៅតាមការវិវត្តនៃស្ថានការណ៍ប្រចាំថ្ងៃ៕

You might like