អន្តរជាតិះ – តម្លៃប្រេងឆៅអន្តរជាតិបានស្ទុះឡើងនៅថ្ងៃសុក្រ ដោយសារភាពមិនច្បាស់លាស់ជុំវិញការចរចាដើម្បីបញ្ចប់ជម្លោះអាមេរិក-អ៊ីរ៉ង់ និងបើកច្រកសមុទ្រហ័រមូហ្សឡើងវិញ ប៉ុន្តែធ្លាក់ចុះខ្លាំងក្នុងអត្រាប្រចាំសប្ដាហ៍។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។
– តម្លៃប្រេងឆៅ Brent បានកើនឡើង ១,៣% ដល់ ៨៣,៥៥ ដុល្លារ/បារ៉ែល ពេលបិទការជួញដូរនៅថ្ងៃសុក្រ ខណៈតម្លៃប្រេងអាមេរិក WTI បានកើនឡើង ១,១៥% ដល់ ៧៨,១៨ ដុល្លារ/បារ៉ែល។ តម្លៃប្រេងទាំង២ បានកើនឡើងជាង ៣ ដុល្លារ កាលពីថ្ងៃព្រហស្បតិ៍ ជុំវិញភាពតានតឹងច្រកហ័រមូហ្ស។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
– យ៉ាងណាមិញ តម្លៃ Brent ធ្លាក់ចុះគំហុកជាង ៨% ហើយ WTI ធ្លាក់ចុះជាង ៧% បើគេគិតពីអត្រាប្រចាំសប្ដាហ៍។
– អ្នកវិភាគទីផ្សារប្រេងបានលើកឡើងថា ទីផ្សារនៅតែមិនទាន់ដឹងច្បាស់ថាអំពីលទ្ធភាពបើកច្រកហ័រមូហ្សឡើងវិញ ចំពេលអ៊ីរ៉ង់ និងអូម៉ង់ ស្នើគិតប្រាក់ប្រមាណចន្លោះពី ៣-៧% នៃតម្លៃនាវា ដែលឆ្លងកាត់ច្រកហ័រមូហ្ស ជាអ្វីដែលសហរដ្ឋអាមេរិកប្រឆាំង។
– អ្នកវិភាគបន្តថា បើច្រកហ័រមូហ្សនៅតែរងការរំខាន នោះទីផ្សារប្រេងអាចនៅតែមានភាពតានតឹង និងងាយរងការប្រែប្រួលខ្លាំង ទៅតាមការវិវត្តនៃស្ថានការណ៍ប្រចាំថ្ងៃ៕

