ក្រុម​បាល់ទះ​ជម្រើស​ជាតិ​កម្ពុជា នឹង​វិល​ត្រឡប់​មក​ដល់​មាតុភូមិ​វិញនៅល្ងាចនេះ

កីឡាះ – ក្រុម​បាល់ទះ​ជម្រើស​ជាតិ​កម្ពុជា នឹង​វិល​ត្រឡប់​មក​ដល់​មាតុភូមិ​វិញ​វេលា​ម៉ោង​ប្រហែល​ជា ៥ ល្ងាច​ ថ្ងៃ​ចន្ទ ទី​២៧ ខែ​កក្កដា ឆ្នាំ ២០២៦នេះ បន្ទាប់​ពី​ទទួល​បាន​ជោគជ័យ​ក្នុង​ការ​ចូល​រួម​ប្រកួត​​កីឡា​បាល់ទះ​ពាន​រង្វាន់​អាស៊ាន​កម្រិត​ទី​១ SEA Volleyball Cup ឆ្នាំ ២០២៦។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– ក្រុម​បាល់ទះ​កម្ពុជា បាន​ឈ្នះ​ជើង​ឯក SEA V. Cup ជើង​ទី​១ បន្ទាប់​ពី​បាន​យក​ឈ្នះ​ ឥណ្ឌូណេស៊ី ដោយ​លទ្ធផល ៣-២ នៅ​ប្រទេស​ហ្វីលីពីន ដើម្បី​បង្កើត​ប្រវត្តិ​សាស្ត្រ​ជា​លើក​ដំបូង​ក្នុង​ការ​ឈ្នះ​ជើង​ឯក​ពាន​រង្វាន់​កម្រិត​ទី១​ប្រចាំ​តំបន់​អាស៊ាន​នេះ។​ ចំពោះ​ការ​ប្រកួត​ជើង​ទី២ ក្រុម​កម្ពុជា បាន​ធ្វើ​ដំណើរ​ទៅ​ប្រកួត​នៅ​ប្រទេស​ឥណ្ឌូណេស៊ី ដែល​បញ្ចប់​ដោយ​ចំណាត់​ថ្នាក់​លេខ ៤ ​ ​​ចាញ់ ឥណ្ឌូណេស៊ី ៣-១ នៅ​វគ្គ​ដណ្តើម​ចំណាត់​ថ្នាក់​លេខ៣៕

You might like