កីឡាះ – ក្រុមបាល់ទះជម្រើសជាតិកម្ពុជា នឹងវិលត្រឡប់មកដល់មាតុភូមិវិញវេលាម៉ោងប្រហែលជា ៥ ល្ងាច ថ្ងៃចន្ទ ទី២៧ ខែកក្កដា ឆ្នាំ ២០២៦នេះ បន្ទាប់ពីទទួលបានជោគជ័យក្នុងការចូលរួមប្រកួតកីឡាបាល់ទះពានរង្វាន់អាស៊ានកម្រិតទី១ SEA Volleyball Cup ឆ្នាំ ២០២៦។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
– ក្រុមបាល់ទះកម្ពុជា បានឈ្នះជើងឯក SEA V. Cup ជើងទី១ បន្ទាប់ពីបានយកឈ្នះ ឥណ្ឌូណេស៊ី ដោយលទ្ធផល ៣-២ នៅប្រទេសហ្វីលីពីន ដើម្បីបង្កើតប្រវត្តិសាស្ត្រជាលើកដំបូងក្នុងការឈ្នះជើងឯកពានរង្វាន់កម្រិតទី១ប្រចាំតំបន់អាស៊ាននេះ។ ចំពោះការប្រកួតជើងទី២ ក្រុមកម្ពុជា បានធ្វើដំណើរទៅប្រកួតនៅប្រទេសឥណ្ឌូណេស៊ី ដែលបញ្ចប់ដោយចំណាត់ថ្នាក់លេខ ៤ ចាញ់ ឥណ្ឌូណេស៊ី ៣-១ នៅវគ្គដណ្តើមចំណាត់ថ្នាក់លេខ៣៕

