ក្រុមជម្រើសជាតិកម្ពុជា បានធ្វើដំណើរមកដល់​កម្ពុជាវិញហើយ​កាលពីម្សិលមិញ

កីឡាះ ក្រុមជម្រើសជាតិកម្ពុជា បានធ្វើដំណើរមកដល់ប្រទេសកម្ពុជាវិញហើយ​កាលពីម្សិលមិញ​ ​ បន្ទាប់​ពី​បញ្ចប់​ភារកិច្ច​បោះ​ជំរំ​ហ្វឹកហាត់​នៅ​ខេត្ត​ Shizuoka ប្រទេ​ស​​​ជប៉ុន​រយៈពេល១សប្តាហ៍កន្លងមក។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

ការវិលត្រលប់នេះគឺដើម្បី​ត្រៀម​ខ្លួន​ការ​ប្រកួត​បើក​ឆាកពានរង្វាន់ Asean Hyundai Cup 2026 ដោយ​ត្រូវ​ទទួល​ក្រុម​ភ្ញៀវ​សិង្ហបុរី នៅ​ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦ វេលាម៉ោង​៧៖ ០០នាទីយប់ នៅពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេជោ។

អ្វីដែលពិសេសនោះជំនួបនេះត្រូវសហព័ន្ធកីឡា​បាល់ទាត់​អាស៊ាន (AFF) បាន​សម្រេចជ្រើស​រើស​យក«ពហុកីឡដ្ឋាន​ជាតិ​មរតកតេជោ»​ជា​កន្លែង​រៀបចំ​ការ​ប្រកួត​ដើម្បី​អបអរសាទរ​ខួប​ ៣០ ឆ្នាំ ដែល​ពាន​រង្វាន់អាស៊ាន ASEAN Championship ​ត្រូវ​បាន​បង្កើត​ឡើងផងដែរ៕

You might like