កីឡាះ ក្រុមជម្រើសជាតិកម្ពុជា បានធ្វើដំណើរមកដល់ប្រទេសកម្ពុជាវិញហើយកាលពីម្សិលមិញ បន្ទាប់ពីបញ្ចប់ភារកិច្ចបោះជំរំហ្វឹកហាត់នៅខេត្ត Shizuoka ប្រទេសជប៉ុនរយៈពេល១សប្តាហ៍កន្លងមក។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
ការវិលត្រលប់នេះគឺដើម្បីត្រៀមខ្លួនការប្រកួតបើកឆាកពានរង្វាន់ Asean Hyundai Cup 2026 ដោយត្រូវទទួលក្រុមភ្ញៀវសិង្ហបុរី នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦ វេលាម៉ោង៧៖ ០០នាទីយប់ នៅពហុកីឡដ្ឋានជាតិមរតកតេជោ។
អ្វីដែលពិសេសនោះជំនួបនេះត្រូវសហព័ន្ធកីឡាបាល់ទាត់អាស៊ាន (AFF) បានសម្រេចជ្រើសរើសយក«ពហុកីឡដ្ឋានជាតិមរតកតេជោ»ជាកន្លែងរៀបចំការប្រកួតដើម្បីអបអរសាទរខួប ៣០ ឆ្នាំ ដែលពានរង្វាន់អាស៊ាន ASEAN Championship ត្រូវបានបង្កើតឡើងផងដែរ៕

