ប្រវត្តិសាស្ដ្រថ្មី! កម្ពុជាឈ្នះជើងឯក SEA V.Cup 2026 ក្រោយយកឈ្នះឥណ្ឌូនេស៊ី ៣-២ ក្នុងវគ្គផ្តាច់ព្រ័ត្រ

កីឡាះ- ក្រុម​បាល់ទះ​ជម្រើស​ជាតិ​កម្ពុជា បាន​បង្កើត​ប្រវត្តិ​សាស្ត្រជា​លើក​​ដំបូង​ក្នុង​ការ​​ឈ្នះ​ជើង​ឯក​ពាន​រង្វាន់​បាល់ទះ​អាស៊ាន​កម្រិត​ទី​១ SEA V. League ឆ្នាំ ២០២៦ បន្ទាប់​ពី​បាន​យក​ឈ្នះក្រុម​បាល់ទះ​ជម្រើស​ជាតិ​ឥណ្ឌូណេស៊ី ដោយ​លទ្ធផល ៣-២ នៅ​វគ្គ​ផ្តាច់​ព្រ័ត្រ ។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– ក្នុងការ​ប្រកួត​វគ្គ​ផ្តាច់​ព្រ័ត្រនេះ ​ ក្រុម​បាល់ទះ​ជម្រើស​ជាតិ​កម្ពុជា ធ្វើ​បាន​ល្អមែនទែន​​ដោយយកឈ្នះក្នុង​លទ្ធផល ៣-១ ​នៅ​វគ្គ​ផ្តាច់​ព្រ័ត្រ។ សិត​ទី១ កម្ពុជា បាន​ឈ្នះ ដោយ​ពិន្ទុ ២៥-២៣ សិត​ទី​២ បាន​ឈ្នះ​ដោយ​ពិន្ទុ ២៦-២៤ ខណៈ​​សិត​សិត​ទី​៣ និង​ទី​៤ ឥណ្ឌូណេស៊ី​ បាន​ឈ្នះ​ដោយ​ពិន្ទុ ២៣-២៤ និង​ដោយ​ពិន្ទុ ២៥-២២។ សម្រាប់​ការ​ប្រកួត​ទី​៥ កាត់​សេចក្តី​ចុង​ក្រោយ កម្ពុជា បាន​យក​ឈ្នះ​ដោយ​ពិន្ទុ ១៥-១១ ដើម្បី​ក្លាយ​ជា​ជើង​ឯកដោយ​ជោគជ័យ៕

 

You might like