កីឡាះ- ក្រុមបាល់ទះជម្រើសជាតិកម្ពុជា បានបង្កើតប្រវត្តិសាស្ត្រជាលើកដំបូងក្នុងការឈ្នះជើងឯកពានរង្វាន់បាល់ទះអាស៊ានកម្រិតទី១ SEA V. League ឆ្នាំ ២០២៦ បន្ទាប់ពីបានយកឈ្នះក្រុមបាល់ទះជម្រើសជាតិឥណ្ឌូណេស៊ី ដោយលទ្ធផល ៣-២ នៅវគ្គផ្តាច់ព្រ័ត្រ ។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
– ក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រនេះ ក្រុមបាល់ទះជម្រើសជាតិកម្ពុជា ធ្វើបានល្អមែនទែនដោយយកឈ្នះក្នុងលទ្ធផល ៣-១ នៅវគ្គផ្តាច់ព្រ័ត្រ។ សិតទី១ កម្ពុជា បានឈ្នះ ដោយពិន្ទុ ២៥-២៣ សិតទី២ បានឈ្នះដោយពិន្ទុ ២៦-២៤ ខណៈសិតសិតទី៣ និងទី៤ ឥណ្ឌូណេស៊ី បានឈ្នះដោយពិន្ទុ ២៣-២៤ និងដោយពិន្ទុ ២៥-២២។ សម្រាប់ការប្រកួតទី៥ កាត់សេចក្តីចុងក្រោយ កម្ពុជា បានយកឈ្នះដោយពិន្ទុ ១៥-១១ ដើម្បីក្លាយជាជើងឯកដោយជោគជ័យ៕

