អបអរសាទរ! អេស្ប៉ាញ ​ក្លាយជាម្ចាស់ជើងឯក World Cup 2026 ​ក្រោយយកឈ្នះអាហ្សង់ទីន ១-០ ក្នុងម៉ោងថែម ​

កីឡាះ- ក្រុមបាល់ទាត់ជម្រើសជាតិគោជល់អេស្ប៉ាញ បានក្លាយម្ចាស់ជើងឯកពានរង្វាន់ពិភពលោក FIFA World Cup 2026 បន្ទាប់ពីផ្តួលគូប្រជែងពពកសអាហ្សង់ទីន ដោយលទ្ធផល ១-០ ក្នុងម៉ោងថែម ១៥នាទី ២ដងនៅវគ្គផ្តាច់ព្រ័ត្រនាម៉ោង ២រំលងអាធ្រាត្រឈានចូលព្រឹកថ្ងៃចន្ទ ទី២០ ខែកក្កដា (ម៉ោងនៅកម្ពុជា)។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– ​ក្នុងការប្រកួត ៩០នាទីនៅកីឡដ្ឋាន New Jersey stadium ស្ថិតនៅសហរដ្ឋអាមេរិក អាហ្សង់ទីនស្ទើរតែគ្មានបាល់លេង និងរងសម្ពាធពីអេស្ប៉ាញយ៉ាងសន្ធាប់ ថែមទាំងបានបាត់បង់ខ្សែបម្រើ Enzo Fernandes ដោយសារទទួលបានកាតក្រហម (កាតលឿង២)។

– ចូលដល់ម៉ោងថែម ១៥នាទី ២ដង លទ្ធផលស្មើ ០-០ សម្រាប់វគ្គទី១ និង Ferran Torres ដែលចូលលេងក្នុងនាមកីឡាករបម្រុង រកបាន ១គ្រាប់ជ័យជម្នះនៅដើមវគ្គ២ នៃម៉ោងថែមវគ្គទី២ និងរហូតដល់ចប់ការប្រកួតតែម្តង៕

 

You might like