ក្នុងសុន្ទរកថានៅ UN, ត្រាំ គំរាមខ្លាំងៗថា នឹងកម្ទេចអ៊ីរ៉ង់ ឱ្យរលាយ វិនាសសាបសូន្យ

អន្តរជាតិះ – សង្គ្រាមពាក្យសម្តីឥតថយកម្តៅឡើយ, អស់ពីការបង្ហោះសារលើបណ្តាញសង្គម និងផ្តាំផ្ញើតាមអ្នកសារព័ត៌មាន ឥឡូវប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានប្រើប្រាស់វេទិកាអន្តរជាតិ ដើម្បីសម្លុតអ៊ីរ៉ង់ ដោយគំរាមខ្លាំងៗថា លោកនឹងកម្ទេចប្រទេសនេះ ឱ្យរលាយ វិនាសសាបសូន្យ។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– ថ្លែងក្នុងមហាសន្និបាតអង្គការសហប្រជាជាតិ នៅទីក្រុងញូវយ៉ក កាលពីថ្ងៃអង្គារ ទី២២ ខែកញ្ញា ឆ្នាំ២០២៦ ប្រមុខសេតវិមានលើកឡើងថា លោកកំពុងប្រឈមនឹងការសម្រេចចិត្តដ៏ធំមួយ ហើយលោកព្យាករណ៍ថា កិច្ចព្រមព្រៀងជាមួយទីក្រុងតេហេរ៉ង់ ប្រហែលមិនអាចកើតឡើងបានឡើយ រហូតទាល់តែក្រោយការបោះឆ្នោតពាក់កណ្តាលអាណត្តិអាមេរិក ខែវិច្ឆិកាឯណោះ។ ដូច្នេះ បើការចរចាបរាជ័យ ប្រទេសអ៊ីរ៉ង់ ប្រហែលជានឹងត្រូវកម្ទេច ឱ្យវិនាសសាបសូន្យតែម្តង។

– ទន្ទឹមនោះ លោកក៏អំពាវនាវដល់បណ្តាប្រទេសផ្សេងទៀត ឱ្យចូលរួមជាមួយសហរដ្ឋអាមេរិក ក្នុងការអនុវត្តវិធានការ «កាត់ផ្តាច់សេដ្ឋកិច្ចទាំងស្រុង» ប្រឆាំងនឹងអ៊ីរ៉ង់ដែរ រហូតទាល់តែរដ្ឋាភិបាលក្រុងតេហេរ៉ង់ ព្រមតាមលក្ខខណ្ឌរបស់ក្រុងវ៉ាស៊ីនតោន។

– ទោះបីជាយ៉ាងណាក៏ដោយ ពេលលោកត្រាំ និយាយដល់រឿងនេះ ក្រុមប្រតិភូនាំមុខរបស់អ៊ីរ៉ង់ បាននាំគ្នាដើរចាកចេញពីសាលប្រជុំ ដោយទុកត្រឹមមន្ត្រីតំណាងថ្នាក់ក្រោមម្នាក់ប៉ុណ្ណោះ ដើម្បីបង្ហាញពីការប្រឆាំង និងមិនពេញចិត្តចំពោះទង្វើរបស់មេដឹកនាំប្រទេសមហាអំណាច ផុតលេខរូបនេះ។

– មុននេះដែរ ប្រធានាធិបតីអាមេរិក បានគំរាមរួចហើយថា លោកកំពុងថ្លឹងថ្លែង អំពីជម្រើស បំផ្ទុះកម្ទេចប្រទេសអ៊ីរ៉ង់ ចោល បើមិនព្រមបន្ទប់ឥរិយាបទ បំពេញតាមការទាមទាររបស់ទីក្រុងវ៉ាសស៊ីនតោន។

– ថ្លែងក្នុងកិច្ចសម្ភាសតាមទូរស័ព្ទ ជាមួយ Fox News កាលពីថ្ងៃអាទិត្យ ទី២០ ខែកញ្ញា ឆ្នាំ២០២៦ ​ប្រធានាធិបតីអាមេរិក ប្រាប់ថា លោកកំពុងថ្លឹងថ្លែងសម្រេចចិត្ត ជុំវិញសង្គ្រាម ដែលកាន់តែតានតឹងជាមួយអ៊ីរ៉ង់ ដោយចោទសួរចំៗថា តើលោក គួរតែវាយកម្ទេចជាតិសាសន៍មួយនេះចោលតែម្តងនៅពេលណា និងដោយរបៀបណាទៅ?

– យ៉ាងណា លោកក៏គូសបញ្ជាក់ពីជម្រើសយុទ្ធសាស្ត្រចំនួន៣ ផងដែរ ដែលរដ្ឋបាលលោកកំពុងពិចារណា ក្នុងនោះរួមមាន៖ «ការកម្ទេចអ៊ីរ៉ង់ឱ្យទាល់តែសូន្យ ការទុកឱ្យសេដ្ឋកិច្ចប្រទេសនេះដួលរលំដោយខ្លួនឯង ឬក៏ត្រូវឈានទៅរកការចរចាធ្វើកិច្ចព្រមព្រៀង»៕

 

You might like