ភ្នំពេញះ – ផ្លូវជាតិលេខ ១០ ដែលមានប្រវែងសរុប ១៩៨,៥១ គីឡូម៉ែត្រ ពីស្រុកសំឡូត ខេត្តបាត់ដំបង ឆ្លងកាត់ស្រុកវាលវែង ខេត្តពោធិ៍សាត់ ទៅដល់ក្រុងខេមរភូមិន្ទ ខេត្តកោះកុង គ្រោងនឹងសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦ ខាងមុខនេះ។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
– មន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីម្សិលមិញនេះ បានបើកកិច្ចប្រជុំគណៈកម្មការរៀបចំពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ ១០ ដើម្បីពិនិត្យ និងជំរុញវឌ្ឍនភាពការងាររបស់អនុគណៈកម្មការនីមួយៗ ដែលទទួលបន្ទុករៀបចំភារកិច្ចពាក់ព័ន្ធនឹងពិធីសម្ពោធនេះ។
– ផ្លូវជាតិលេខ ១០ គឺជាខ្សែផ្លូវជាតិដ៏សំខាន់មួយដែលតភ្ជាប់តំបន់ភាគខាងលិច និងភាគនិរតីរបស់កម្ពុជា ដោយចាប់ផ្តើមពីស្រុកសំឡូត ខេត្តបាត់ដំបង ឆ្លងកាត់ស្រុកវាលវែង ខេត្តពោធិ៍សាត់ និងបន្តទៅដល់ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។
– គម្រោងសាងសង់ផ្លូវជាតិលេខ ១០ ត្រូវបានអនុវត្តក្រោមក្របខ័ណ្ឌហិរញ្ញប្បទានសហប្រតិបត្តិការពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន និងក្របខ័ណ្ឌថវិកាជាតិ។

– តាមមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ការរៀបចំកិច្ចប្រជុំខាងលើ មានគោលបំណងពិនិត្យបន្ថែមលើវឌ្ឍនភាពការងាររបស់អនុគណៈកម្មការទទួលបន្ទុក ព្រមទាំងជំរុញការងារពាក់ព័ន្ធឱ្យបានបញ្ចប់ទាន់ពេលវេលា ដើម្បីធានាឱ្យពិធីសម្ពោធផ្លូវជាតិលេខ ១០ ប្រព្រឹត្តទៅដោយរលូន និងតាមការគ្រោងទុក។
– ផ្លូវជាតិលេខ១០ ពីស្រុកសំឡូត ខេត្តបាត់ដំបង ទៅដល់ក្រុងខេមរភូមិន្ទ ខេត្តកោះកុង គ្រោងនឹងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី ១ ខែតុលា ឆ្នាំ២០២៦ ក្រោមអធិបតីភាពសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា៕
