កីឡាះ – លេចឮដំណឹងថា ក្លឹបព្រះខ័នរាជស្វាយរៀង កំពុងរៀបចំផែនការធំក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតពានរង្វាន់បើករដូវកាល (Pre-Season) នៅពហុកីឡដ្ឋានជាតិមរតកតេជោ ដោយអញ្ជើញក្រុមល្បីៗមកពីក្រៅប្រទេសរួមមាន ក្រុម Geylang International FC មកពីសិង្ហបុរី និងក្រុម Perth Glory FC មកពីអូស្ត្រាលី។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
– ចំពោះកាលវិភាគប្រកួតផ្លូវការ គឺត្រូវបានគ្រោងទុកចំថ្ងៃទី១២, ថ្ងៃទី១៥, ថ្ងៃទី១៨ និងថ្ងៃទី២១ ខែសីហា ខាងមុខនេះហើយ។ យ៉ាង ណាមិញលិខិតដែលបានលេចធ្លាយថ្មីៗនេះគ្រាន់តែជាដំណឹងក្រៅផ្លូវការប៉ុណ្ណោះ ដោយរង់ចាំការប្រកាសពីក្លិបព្រះខ័នរាជស្វាយរៀងជាមុនសិន៕

