លេចឮដំណឹងថា ព្រះ​ខ័នរាជ​ស្វាយរៀង នឹងអញ្ជើញក្លឹប​មក​ពី​លីគ​កំពូល​សិង្ហបុរី​ និង​​អូស្ត្រាលី​ ដើម្បី​ប្រកួត​​ Pre-Season​ នៅ​​​កម្ពុជា ​

កីឡាះ – លេចឮដំណឹងថា ក្លឹបព្រះខ័នរាជស្វាយរៀង កំពុងរៀបចំផែនការធំក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតពានរង្វាន់បើករដូវកាល (Pre-Season) ​នៅពហុកីឡដ្ឋានជាតិមរតកតេជោ ដោយអញ្ជើញក្រុមល្បីៗមកពីក្រៅប្រទេសរួមមាន ក្រុម Geylang International FC មកពីសិង្ហបុរី ​និងក្រុម Perth Glory FC មកពីអូស្ត្រាលី។ ​

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– ​ចំពោះកាលវិភាគប្រកួតផ្លូវការ គឺត្រូវបានគ្រោងទុកចំថ្ងៃទី១២, ថ្ងៃទី១៥, ថ្ងៃទី១៨ និងថ្ងៃទី២១ ខែសីហា ខាងមុខនេះហើយ។ យ៉ាង ណា​មិញ​លិខិតដែលបានលេចធ្លាយថ្មីៗនេះគ្រាន់តែជាដំណឹងក្រៅផ្លូវការប៉ុណ្ណោះ ដោយរង់ចាំការប្រកាសពីក្លិបព្រះខ័នរាជស្វាយរៀងជាមុនសិន៕

You might like