កីឡាះ – នៅវេលាម៉ោង ៤:០០នាទីរសៀល ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦នេះ ក្រុមជម្រើសជាតិកម្ពុជា នឹងត្រូវតតាំងជាមួយក្រុម U-19 ថៃ វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនៃពានរង្វាន់ Asean U19 Boys Championship 2026 នាកីឡដ្ឋាន North Sumatra Stadium ប្រទេសឥណ្ឌូណេស៊ី។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
– មុនឡើងមកដល់វគ្គនេះក្រុម U-19 ថៃ ឈរកំពូលតារាង A ខណៈកម្ពុជា ជាប់ជាក្រុមលេខ២ល្អបំផុតប្រចាំពូល C ក្រោយវាយបកតាមស្មើអូស្រ្តាលី ២-២ នៅថ្ងៃបិទពូល។
– ការប្រកួតនេះត្រូវបានអ្នកតាមដានវិស័យកីឡាបាល់ទាត់ចាត់ទុកជាការប្រកួតជក់ចិត្តមិនអាចរំលងបាន។ ដូច្នេះសូមចូលរួមទស្សន៍ទាយទាំងអស់គ្នាមើលថា តើកម្ពុជា ឬ ថៃ នឹងវគ្គផ្ដាច់ព្រ័ត្រនៃពានរង្វាន់ Asean U19 Boys Championship 2026 ។ យ៉ាងណាមិញប្រវត្តជួបគ្នា២លើកចុងក្រោយគឺ កម្ពុជា ឈ្នះថៃ ទាំង២លើក គឺនៅឆ្នាំ២០១៩ កម្ពុជា ឈ្នះថៃ ៤-៣ និង កម្ពុជា ឈ្នះ ថៃ ២-១៕

