ការ​ប្រកួត​ដែល​បងប្អូន​រង់ចាំ​បាន​មកដល់​ហើយ! រសៀលនេះ U-19 កម្ពុជា ប៉ះ ថៃ វគ្គ៤ក្រុមពាន Asean​ U19​ Boys

កីឡាះ – នៅវេលា​ម៉ោង ៤:០០នាទីរសៀល ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦នេះ ក្រុមជម្រើសជាតិកម្ពុជា នឹងត្រូវតតាំងជាមួយក្រុម U-19 ថៃ វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនៃពានរង្វាន់ Asean​ U19​ Boys Championship 2026 នាកីឡដ្ឋាន​ North Sumatra Stadium ប្រទេស​ឥណ្ឌូណេស៊ី។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– មុនឡើងមកដល់វគ្គនេះក្រុម U-19 ថៃ ឈរកំពូលតារាង A ខណៈកម្ពុជា ជាប់ជាក្រុមលេខ២ល្អបំផុតប្រចាំពូល C ក្រោយវាយបកតាមស្មើអូស្រ្តាលី ២-២ នៅថ្ងៃបិទពូល។

– ការ​ប្រកួត​នេះ​ត្រូវ​បាន​អ្នក​តាមដាន​វិស័យ​កីឡា​បាល់ទាត់​ចាត់ទុក​ជា​ការ​ប្រកួត​ជក់ចិត្ត​មិន​អាច​រំលង​បាន។ ដូច្នេះ​សូមចូលរួមទស្សន៍ទាយទាំងអស់គ្នាមើលថា តើកម្ពុជា ឬ ថៃ នឹងវគ្គផ្ដាច់ព្រ័ត្រនៃពានរង្វាន់ Asean​ U19​ Boys Championship 2026 ។ យ៉ាងណាមិញប្រវត្តជួបគ្នា២លើកចុងក្រោយគឺ កម្ពុជា ឈ្នះថៃ ទាំង២លើក គឺនៅឆ្នាំ២០១៩ កម្ពុជា ឈ្នះ​ថៃ ៤-៣ និង ​កម្ពុជា ​ឈ្នះ ថៃ ២-១៕

You might like