ត្រាំ ថាអ៊ុយរ៉ាញ៉ូមអ៊ីរ៉ង់ បើយកមកអាមេរិកមិនបាន មានតែកម្ទេច​ចោល​នៅនឹងកន្លែង

អន្តរជាតិះ- ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានព្រមានច្បាស់ៗថា ស្តុកអ៊ុយរ៉ាញ៉ូមដែលចម្រាញ់រួចរបស់អ៊ីរ៉ង់ មានជម្រើសនាំយកមកសហរដ្ឋអាមេរិក ឬត្រូវបំផ្លាញចោលគ្រប់ទីតាំងតែម្ដង។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– មេដឹកនាំអាមេរិករូបនេះ បានបង្ហោះនៅលើ Truth Social ថា អ៊ុយរ៉ាញ៉ូមអ៊ីរ៉ង់នឹងត្រូវប្រគល់ឱ្យសហរដ្ឋអាមេរិក ឬក៏ត្រូវទម្លាក់គ្រាប់បំផ្លាញទីតាំងចម្រាញ់ចោលទាំងស្រុងតែម្ដង។

– កាលពីថ្ងៃចន្ទ លោក ត្រាំ បាននិយាយដោយមានទំនុកចិត្តថា អ៊ីរ៉ង់នឹងមិនដែលមានអាវុធនុយក្លេអ៊ែរឡើយ ខណៈដែលលោកបានថ្លែងសុន្ទរកថានៅថ្ងៃរំលឹកវិញ្ញាណក្ខន្ធនៅទីបញ្ចុះសពជាតិ Arlington។ ដោយឡែក មន្ត្រីអ៊ីរ៉ង់ បានសង្កត់ធ្ងន់ម្តងហើយម្តងទៀតថា ពួកគេនឹងមិនស្វែងរកអាវុធនុយក្លេអ៊ែរទៀតទេ។

– អាមេរិក បានបើកការវាយប្រហារថ្មីលើអ៊ីរ៉ង់ នៅតំបន់ភាគខាងត្បូង កាលពីប៉ុន្មានម៉ោងមុននេះ ដោយអះអាងថាជាការការពារខ្លួន។ ទោះជាយ៉ាងណា មកទល់ពេលនេះ មិនមានសញ្ញានៃការតបតរបស់អ៊ីរ៉ង់នៅឡើយនោះទេ៕

 

 

You might like