អបអរ ! ព្រះខ័នរាជស្វាយរៀង គ្រងជើងឯកពានសម្ដេចតេជោ ជាលើក​ទី៦ ក្នុងប្រវត្តិសាស្ដ្រក្លិប

កីឡាះ – ក្លិបបាល់ទាត់ ព្រះខ័នរាជស្វាយរៀង បានក្លាយ​ជាជើង​ឯកពានរ​ង្វាន់​សម្ដេ​ចអ​គ្គម​ហា​សេនា​បតី​តេជោ ​ហ៊ុន សែន លើកទី១៩ ឆ្នាំ២០២៥/២៦ ក្រោយយកឈ្នះក្រុមវិសាខា ដោយ​ការ​ទាត់​បាល់​ប៉េណាល់​ទីកា​ត់សេ​ចក្ដី ៥-៣ បន្ទាប់ពីប្រកួត ១២០នាទី ស្មើគ្នា ៤-៤ នៅ​ពហុកីឡដ្ឋានជាតិមរតកតេជោ។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– នេះគឺជាលើកទី៦ ដែលព្រះខ័នរាជស្វាយរៀង បានគ្រងជើងឯក ក្នុងប្រវត្តិសាស្ដ្ររបស់ក្លិប ដែល​បាន​ឡើងមកដល់វគ្គផ្ដាច់ព្រ័ត្រចំនួន ១១លើក បន្ទាប់ពីពួកគេ ធ្លាប់ឈ្នះពាន កាលពីឆ្នាំ២០១១, ២០១២​, ​២០១៥, ២០១៧ និងឆ្នាំ២០២៣/២៤ ។ រីឯវិសាខា បានទទួលជើងឯករងលើកដំបូង ក្រោយ​ធ្លាប់​គ្រងជើងឯក ៣រដូវកាលជាប់គ្នា កាលពីឆ្នាំ២០២០, ២០២១ និងឆ្នាំ២០២២៕

You might like