កីឡាះ – ក្លិបបាល់ទាត់ ព្រះខ័នរាជស្វាយរៀង បានក្លាយជាជើងឯកពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៩ ឆ្នាំ២០២៥/២៦ ក្រោយយកឈ្នះក្រុមវិសាខា ដោយការទាត់បាល់ប៉េណាល់ទីកាត់សេចក្ដី ៥-៣ បន្ទាប់ពីប្រកួត ១២០នាទី ស្មើគ្នា ៤-៤ នៅពហុកីឡដ្ឋានជាតិមរតកតេជោ។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
– នេះគឺជាលើកទី៦ ដែលព្រះខ័នរាជស្វាយរៀង បានគ្រងជើងឯក ក្នុងប្រវត្តិសាស្ដ្ររបស់ក្លិប ដែលបានឡើងមកដល់វគ្គផ្ដាច់ព្រ័ត្រចំនួន ១១លើក បន្ទាប់ពីពួកគេ ធ្លាប់ឈ្នះពាន កាលពីឆ្នាំ២០១១, ២០១២, ២០១៥, ២០១៧ និងឆ្នាំ២០២៣/២៤ ។ រីឯវិសាខា បានទទួលជើងឯករងលើកដំបូង ក្រោយធ្លាប់គ្រងជើងឯក ៣រដូវកាលជាប់គ្នា កាលពីឆ្នាំ២០២០, ២០២១ និងឆ្នាំ២០២២៕

