បឹងកេត យកឈ្នះម្ចាស់ផ្ទះព្រះខ័នរាជ ៣-២ ដើម្បីបន្តក្ដីសង្ឃឹមប្រជែងតំណែងលេខ២ក្នុងលីគ

កីឡាះ- ក្រុមភ្ញៀវបឹងកេត បានយកឈ្នះលើក្រុមម្ចាស់ផ្ទះព្រះខ័នរាជស្វាយរៀង ដោយលទ្ធផល ៣-២ សម្រាប់សប្ដាហ៍ទី៣១ នៃលីគកម្ពុជា នៅពហុកីឡដ្ឋានជាតិ មរតកតេជោ​ កាល​ពីយប់មិញ។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– ​លទ្ធផលនេះបានធ្វើឲ្យក្រុមបឹងកេត ​​តាម​ឲ្យ​ទាន់​ពិន្ទុ​របស់​ក្រុម​ចំណាត់​ថ្នាក់​លេខ ២ ភ្នំពេញ​ក្រោន និងក្រុម​លេខ ៣​ អង្គរថាយហ្គឺរ ដែល​មាន ៥០ ពិន្ទុ​ដូច​គ្នា។ ​​ប៉ុន្តែ ភ្នំពេញ​ក្រោន និង​អង្គរថាយហ្គឺរ នៅ​សល់ ១ ប្រកួត​ក្នុង​ដៃដើម្បី ​ដណ្តើមចំណាត់​ថ្នាក់​លេខ ២ ដែល​ត្រូវ​ប្រកួត​ជម្រុះ​ពាន​រង្វាន់​អាស៊ី​លំដាប់​ទី​២ AFC Champions League Two ​ខណៈបឹងកេត ​ការប្រកួត​ចុង​ក្រោយ​ជា​មួយ អឹមអូអាយ កំពង់ដេវ៉ា នៅ​ថ្ងៃ​ទី​១៧ ខែ​ឧសភា។

– សូម​បញ្ជាក់​ថា ពីរ​គូ​ទៀត​សម្រាប់​សប្តាហ៍​ទី​២៩ វគ្គ​ Top 6 ប្រកួត​នៅ​ថ្ងៃអាទិត្យ ទី១០ ខែ​ឧសភា ឆ្នាំ ២០២៦ ភ្នំពេញ​ក្រោន ទទួល​ ណាហ្គាវើលដ៍ នៅ​កីឡដ្ឋាន​ភ្នំពេញ​ក្រោន ហើយ អឹមអូអាយ កំពង់ដេវ៉ា ទទួល អង្គរថាយហ្គឺរ នៅ​កីឡដ្ឋាន​វិសាខា៕

 

 

You might like