កីឡាះ- ក្រុមភ្ញៀវបឹងកេត បានយកឈ្នះលើក្រុមម្ចាស់ផ្ទះព្រះខ័នរាជស្វាយរៀង ដោយលទ្ធផល ៣-២ សម្រាប់សប្ដាហ៍ទី៣១ នៃលីគកម្ពុជា នៅពហុកីឡដ្ឋានជាតិ មរតកតេជោ កាលពីយប់មិញ។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
– លទ្ធផលនេះបានធ្វើឲ្យក្រុមបឹងកេត តាមឲ្យទាន់ពិន្ទុរបស់ក្រុមចំណាត់ថ្នាក់លេខ ២ ភ្នំពេញក្រោន និងក្រុមលេខ ៣ អង្គរថាយហ្គឺរ ដែលមាន ៥០ ពិន្ទុដូចគ្នា។ ប៉ុន្តែ ភ្នំពេញក្រោន និងអង្គរថាយហ្គឺរ នៅសល់ ១ ប្រកួតក្នុងដៃដើម្បី ដណ្តើមចំណាត់ថ្នាក់លេខ ២ ដែលត្រូវប្រកួតជម្រុះពានរង្វាន់អាស៊ីលំដាប់ទី២ AFC Champions League Two ខណៈបឹងកេត ការប្រកួតចុងក្រោយជាមួយ អឹមអូអាយ កំពង់ដេវ៉ា នៅថ្ងៃទី១៧ ខែឧសភា។
– សូមបញ្ជាក់ថា ពីរគូទៀតសម្រាប់សប្តាហ៍ទី២៩ វគ្គ Top 6 ប្រកួតនៅថ្ងៃអាទិត្យ ទី១០ ខែឧសភា ឆ្នាំ ២០២៦ ភ្នំពេញក្រោន ទទួល ណាហ្គាវើលដ៍ នៅកីឡដ្ឋានភ្នំពេញក្រោន ហើយ អឹមអូអាយ កំពង់ដេវ៉ា ទទួល អង្គរថាយហ្គឺរ នៅកីឡដ្ឋានវិសាខា៕

