កីឡាះ- ក្រុមជើងខ្លាំងរបស់ហ្វីលីពីន ក្លឹប Manila Digger បានធ្វើដំណើរមកដល់ប្រទេសកម្ពុជាហើយកាលពីយប់មិញ ដែលជាការធ្វើដំណើរទៅកាន់ប្រទេសកម្ពុជា ជាលើកទី2 សម្រាប់ក្លឹប Malila Digger ដើម្បីត្រៀមខ្លួនការប្រកួតវគ្គ៤ក្រុមចុងក្រោយពានរង្វាន់ AFC Challenge League 2025-2026 ជើងទី១ ជាមួយម្ចាស់ផ្ទះក្លឹបព្រះខ័នរាជស្វាយរៀង នៅថ្ងៃទី ៩ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង៧យប់ ពហុកីឡដ្ឋានជាតិមរតកតេជោ។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– យ៉ាងណាមិញមុនធ្វើដំណើរមកកាន់ប្រទេសកម្ពុជា ក្លិប Manila Diggers បានបោះពាក្យថា ៖ «ពួកយើងធ្លាប់មកទីនេះប្រកួតជាមួយ ស្វាយរៀង ម្តង ហើយ ឥឡូវ យើងត្រឡប់មកវិញកាន់តែមុតស្រួច ជាមួយ ភាពស្រែកឃ្លាន។ លើកនេះ ពួកយើងមកដើម្បីបំពេញបេសកកម្មឲ្យជោគជ័យ»។
– សូមជម្រាបថា នេះជាលើកទី២ហើយ ដែលក្លិប Manila Diggers បានធ្វើដំណើរទៅកាន់ប្រទេសកម្ពុជា ដោយលើកទី១ នៅវគ្គចែកពូល ពានរង្វាន់ AFC Challenge League 2025-2026 ក្រុមទាំងពីរបានបញ្ចប់ក្នុងលទ្ធផល ២-២ នៅពហុកីឡដ្ឋានជាតិមរតកតេជោ៕

