ក្រុម​ជើង​ខ្លាំង​របស់​ហ្វីលីពីន​ក្លឹប​ Manila​ Digger បាន​ធ្វើ​ដំណើរ​មក​ដល់​​ប្រទេស​កម្ពុជា​ហើយ

កីឡាះ- ក្រុម​ជើង​ខ្លាំង​របស់​ហ្វីលីពីន​ ក្លឹប​ Manila​ Digger បាន​ធ្វើ​ដំណើរ​មកដល់​ប្រទេស​កម្ពុជា​ហើយកាលពីយប់មិញ​ ដែល​ជា​ការ​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​កម្ពុជា​ ​ ជា​លើក​ទី​2 សម្រាប់​ក្លឹប​ Malila​ Digger ​ដើម្បី​ត្រៀម​ខ្លួន​ការ​ប្រកួត​វគ្គ៤ក្រុមចុងក្រោយ​ពានរង្វាន់​ AFC Challenge League 2025-2026 ជើងទី១ ជាមួយ​ម្ចាស់ផ្ទះ​ក្លឹប​ព្រះ​ខ័នរាជ​ស្វាយរៀង ​នៅ​ថ្ងៃទី​ ៩ ខែមេសា ឆ្នាំ២០២៦​ វេលាម៉ោង៧យប់ ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេជោ។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– យ៉ាងណាមិញមុនធ្វើដំណើរមកកាន់ប្រទេសកម្ពុជា ក្លិប Manila Diggers បានបោះពាក្យថា ៖ «ពួកយើងធ្លាប់មកទីនេះប្រកួតជាមួយ ស្វាយរៀង ម្តង ហើយ ឥឡូវ យើងត្រឡប់មកវិញកាន់តែមុតស្រួច ជាមួយ ភាពស្រែកឃ្លាន។ លើកនេះ ពួកយើងមកដើម្បីបំពេញបេសកកម្មឲ្យជោគជ័យ»។

– សូមជម្រាបថា នេះជាលើកទី២ហើយ ដែលក្លិប Manila Diggers បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​កម្ពុជា ដោយ​លើកទី១ នៅវគ្គចែកពូល ពានរង្វាន់​ AFC Challenge League 2025-2026 ក្រុមទាំងពីរបានបញ្ចប់ក្នុងលទ្ធផល ២-២ នៅពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេជោ៕

 

 

You might like