ភ្នំពេញក្រោន ត្រូវ​ការឈ្នះពេលជួបព្រះ​ខ័ន​រាជ​​ នៅថ្ងៃស្អែក ​ដើម្បី​រក្សាខ្លួនលេខ២ ក្នុងលីគ

កីឡាះ- ក្លិបបាល់ទាត់ភ្នំពេញ​ក្រោន នឹងត្រូវបើក​ទ្វារ​ផ្ទះ​របស់​ខ្លួនទទួល​ក្រុម​ ព្រះ​ខ័ន​រាជ​ស្វាយរៀង ក្នុងការ​ប្រកួត​សប្តាហ៍​ទី​ ២៧ នៃ​លីគ​កំពូល​កម្ពុជានាវេលា​ម៉ោង ៦ ល្ងាច ថ្ងៃ​សៅរ៍ ​ស្អែកនេះ ​។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– ការប្រកួតនេះភ្នំពេញ​ក្រោន ត្រូវ​ធ្វើ​យ៉ាង​ណាដើម្បី​​រក​ឲ្យ​​បាន​ពិន្ទុ​សម្រាប់​រក្សា​ខ្លួន​ឲ្យ​បន្ត​ស្ថិត​នៅ​ចំណាត់​ថ្នាក់​លេខ ២ ។ ពួក​គេ​មាន ៤៧ ពិន្ទុ ​នាំ​មុខ​តែ ៥ ពិន្ទុ​ប៉ុណ្ណោះ​លើ​ក្រុម​ចំណាត់​ថ្នាក់​លេខ ៣ គឺ ណាហ្គាវើលដ៍​ ដែល​មាន ៤២ ពិន្ទុ និង​ក្រុមលេខ​៣ អង្គរថាយហ្គឺរ មាន ៤១ ពិន្ទុ ហើយក្រុម​លេខ ៤​ បឹងកេត មាន ៤០ ពិន្ទុ។

– ប្រសិន​បើ​ភ្នំពេញ​ក្រោន ភ្លាត់​ចាញ់ ១ ឬ ២ ប្រកួត​ទៀត នោះ​ចំណាត់​ថ្នាក់​លេខ ២ ​នឹង​ធ្លាក់​ទៅ​ក្រុម​ផ្សេង​ ពី​ព្រោះ​ក្រុម​ចំណាត់​ថ្នាក់​លេខ ២ នៃ​លីគ​កំពូល​កម្ពុជា ត្រូវ​លេង​ពាន​អាស៊ី​កម្រិត​ទី​២ AFC Champions League Two វគ្គ​ជម្រុះ ខណៈព្រះ​ខ័ន​រាជ ក៏ជាការប្រកួតសំខាន់របស់ខ្លួនដែរ បើពួកគេឈ្នះប្រកួតនេះ គេសល់១ប្រកួតទៀតនឹងលើកពានតែម្ដង។

– រឿង​សំខាន់​ថា តើ ភ្នំពេញ​ក្រោន អាច​យក​ឈ្នះ ព្រះ​ខ័ន​រាជ​ស្វាយរៀង បាន​ទេ បន្ទាប់​ពី​ជួប​គ្នា ៣ លើក​ចុង​ក្រោយ​ គឺ​មិន​ឈ្នះ​សោះ ក្នុង​នោះ​ចាញ់ ២-៣ ក្នុង​លីគ ហើយ​ចាញ់ ១-៤ និងចាញ់​ ១-២ ​ក្នុង​ពាន AFC Challenge League វគ្គ ៨ ក្រុម​ចុង​ក្រោយ៕

 

 

You might like