Mbappe ស៊ុត២គ្រាប់ជួយឲ្យ Real យកឈ្នះម្ចាស់ផ្ទះ Barca ក្នុងជំនួប El Clasico

កីឡាះ – ខ្សែប្រយុទ្ធ Kylian Mbappe រកបាន២ គ្រាប់ម្នាក់ឯងជួយឱ្យក្រុមអធិរាជស Real Madrid យកឈ្នះលើកក្រុមម្ចាស់ផ្ទះអ្នកមានបុណ្យ Barcelona ដោយលទ្ធផល ២-១ នៅក្នុងការប្រកួត El Clasico កាលពីយប់មិញ។

– ក្រុម Barcelona មានគោលដៅបង្កើតកំណត់ត្រាថ្មីមួយសម្រាប់ការឈ្នះជាប់ៗគ្នាឱ្យបានច្រើនបំផុតនៅដើមរដូវកាលនៃលីគកំពូលអេស្ប៉ាញ។ ទោះជាយ៉ាងណាក៏ដោយ ក្រុមរបស់លោក Hansi Flick មិនអាចបំបែកកំណត់ត្រាឈ្នះ ៩ ប្រកួតជាប់ៗគ្នា​ ដែលធ្លាប់ធ្វើបានដោយក្រុម Real Madrid កាលពីរដូវកាល ១៩៦៨-៦៩ នោះទេ។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– ជំនួបដ៏ក្ដៅគគុកនៅកីឡដ្ឋាន Spotify Camp Nou យប់មិញ ក្រុមភ្ញៀវ Real Madrid បានបើកការនាំមុខមុននៅនាទី៤១ ដោយកីឡាករ Kylian Mbappe ។ លុះការប្រកួតចូលទី២ ក្រុមម្ចាស់ផ្ទះ Barcelona បានរកគ្រាប់តាមស្មើវិញដោយកីឡាករ Raphinha នៅនាទីទី៦១។ ការប្រកួតបានបន្តដល់នាទីទី៨១ ទើប Mbappe រកគ្រាប់បាល់ឲ្យ Real យកឈ្នះ Barcelona ២-១។

– លទ្ធផលនេះធ្វើឲ្យ Barcelona ឈរកំពូលតារាងក្នុងលីគដដែល ដោយមានពិន្ទុនាំមុខក្រុម Atletico Madrid ដែលស្ថិតនៅលេខរៀងទី ២ ចំនួន ២ ពិន្ទុ បន្ទាប់ពីឆ្លងកាត់ការប្រកួតចំនួន ១០ លើក ខណៈដែលក្រុម Real ស្ថិតនៅលេខរៀងទី ៣ ដោយមានពិន្ទុតាមក្រោយ ១ ពិន្ទុ​៕

You might like