កីឡាះ – នៅវេលាម៉ោង ១២:០០ ថ្ងៃត្រង់នេះក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាអាយុក្រោម ១៥ឆ្នាំ នឹងត្រូវតតាំងជាមួយក្រុមហ្ស៊ីមបាវ៉េ ក្នុងជំនួបបើកឆាកពូល C នៃការប្រកួតពានរង្វាន់ FIFA U15 World Cup & Festival 2026 ដែលធ្វើឡើងនៅប្រទេសអាស៊ែបៃហ្សង់ ។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
– សូមជម្រាបថា ព្រឹត្តិការណ៍ FIFA U15 World Cup & Festival 2026 ដែលមានក្រុមបាល់ទាត់យុវជនមកពី ១៩២ប្រទេសជុំវិញពិភពលោកចូលរួម ក្នុងនោះក៏មានវត្តមានក្រុមជម្រើសជាតិយុវជន U15 កម្ពុជាផងដែរ ដែលស្ថិតក្នុងពូលC ជាមួយអង់គ្លេស, ម៉ុងតេណេហ្គ្រោ, នីការ៉ាហ្គា, សាធារណរដ្ឋអៀរឡង់ និងហ្ស៊ីមបាវ៉េ។
ខាងក្រោមនេះជាកម្មវិធីប្រកួតរបស់ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាអាយុក្រោម ១៥ឆ្នាំក្នុងពាន FIFA U15 World Cup & Festival 2026៖
– U15- កម្ពុជា ប៉ះ U15- នីការ៉ាហ្គា ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៦
– U15- កម្ពុជា ប៉ះ អង់គ្លេស ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៦
– U-15 កម្ពុជា ប៉ះ ម៉ុងតេណេហ្គ្រោ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦
– U-15 កម្ពុជា ប៉ះ សាធារណរដ្ឋអៀរឡង់ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦៕

