កីឡាះ-គិតត្រឹកថ្ងៃទី២ ខែមេសា នេះ គឺនៅសល់៧ថ្ងៃទៀតប៉ុណ្ណោះ នឹងឈានដល់ការប្រកួតពានរង្វាន់ក្លឹបលំដាប់ទី៣អាស៊ី (AFC Challenge League) ២០២៥-២០២៦-វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ជើងទី១ រវាងក្លឹបបាល់ទាត់ព្រះខ័នរាជស្វាយរៀង (កម្ពុជា) vs ក្លឹបបាល់ទាត់ម៉ានីឡា ឌីហ្គហ្គើរ (ហ្វីលីពីន)ដែលនឹងធ្វើឡើងនៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៦ ម៉ោង ៧និង០០នាទីយប់ នាពហុកីឡដ្ឋានជាតិមរតកតេជោ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
– ជាមួយគ្នានោះដែរក្លិបបាល់ទាត់ ព្រះខ័នរាជស្វាយរៀង ក៏បានប្រកាសថា សំបុត្រធម្មតាចំនួន ៤០០០ សន្លឹកដំបូង និងសំបុត្រភ្ញៀវពិសេស (VIP) ត្រូវបានលក់អស់ហើយ។ តម្លៃសម្រាប់ភ្ញៀវពិសេសគឺ ២០០ ដុល្លារអាមេរិកសម្រាប់មនុស្សចំនួន ១០ នាក់ ដែលអង្គុយទស្សនាប្រកបដោយផាសុកភាព មានអាហារ និងភេសជ្ជៈ។ ចំណែកតម្លៃសំបុត្រធម្មតាគឺមានតែ ១ ប្រភេទគត់ តម្លៃ ៨០០០ រៀល៕

