សល់៧ថ្ងៃទៀតប៉ុណ្ណោះដល់ការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រពាន​ ACGL ​ជើងទី១ រវាងព្រះខ័នរាជ និង Manila

កីឡាះ-គិតត្រឹកថ្ងៃទី២ ខែមេសា នេះ គឺនៅសល់៧ថ្ងៃទៀតប៉ុណ្ណោះ នឹងឈានដល់ការប្រកួតពានរង្វាន់ក្លឹបលំដាប់ទី៣អាស៊ី (AFC Challenge League) ២០២៥-២០២៦-វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ជើងទី១​ រវាងក្លឹបបាល់ទាត់ព្រះខ័នរាជស្វាយរៀង (កម្ពុជា) vs ក្លឹបបាល់ទាត់ម៉ានីឡា ឌីហ្គហ្គើរ (ហ្វីលីពីន)ដែល​នឹងធ្វើឡើងនៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៦ ម៉ោង ៧និង០០នាទីយប់ នាពហុកីឡដ្ឋានជាតិមរតកតេជោ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– ​​ជាមួយគ្នានោះដែរក្លិប​បាល់ទាត់ ព្រះ​ខ័ន​រាជ​ស្វាយរៀង ក៏បានប្រកាសថា សំបុត្រ​ធម្មតា​ចំនួន ៤០០០ សន្លឹកដំបូង និង​សំបុត្រ​ភ្ញៀវ​ពិសេស (VIP) ត្រូវ​បាន​លក់​អស់​ហើយ។ តម្លៃ​សម្រាប់​ភ្ញៀវ​ពិសេស​គឺ ២០០ ដុល្លារ​អាមេរិក​សម្រាប់​​មនុស្ស​ចំនួន ១០ នាក់ ដែល​អង្គុយ​ទស្សនា​ប្រកប​ដោយ​ផាសុកភាព មាន​អាហារ និង​ភេសជ្ជៈ។ ចំណែក​តម្លៃ​សំបុត្រ​​ធម្មតាគឺ​មាន​តែ ១ ប្រភេទ​​គត់​ តម្លៃ ៨០០០ រៀល៕

 

 

You might like