ព្រះ​ខ័ន​រាជ​​ នឹង​បង្កើត​កំណត់​ត្រា​ថ្មី២ ប្រសិន​បើ​ជោគជ័យ​៤ ប្រកួត​នេះ

កីឡាះ- ក្លិបបាល់ទាត់ព្រះ​ខ័ន​រាជ​ស្វាយរៀង នឹង​បង្កើត​កំណត់​ត្រា​ថ្មី​ពីរ ​សម្រាប់​ប្រវត្តិ​សាស្ត្រ​របស់​ក្លិប ប្រសិន​បើ​ពួក​គេ​​អាច​ឆ្លងផុត​ការ​ប្រកួត​ដ៏​សំខាន់ចំនួន​ ៤ នេះ។ ​

– ​កំណត់​ត្រាទី១ ៖ នឹងក្លាយ​ជា​​ក្លិប​​បាល់ទាត់​កម្ពុជា​​ទី​មួយ​​ដែល​បាន​ឈ្នះ​ជើង​​ឯក​លីគ​កំពូល​កម្ពុជា ៣​ រដូវ​កាល​ជាប់​គ្នា ពី​ព្រោះ​រហូត​ដល់​ពេល​នេះ​មិន​ទាន់​មាន​ក្រុម​ណា​ឈ្នះ​ជើង​ឯ​ក​លីគ​កំពូល​កម្ពុជា ៣ រដូវ​កាល​ជាប់​គ្នា​ឡើយ។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– កំណត់​ត្រាទី២៖ នឹងក្លាយជាក្លិប​បាល់ទាត់​កម្ពុជា​ ដំបូងគេក្នុង​ការ​ឈាន​ដល់​វគ្គ​ផ្តាច់​ព្រ័ត្រ​ ជា​លើក​ទី​២ នៃ​ពាន​រង្វាន់ AFC Challenge League បន្ទាប់​ពី​លើក​ទី​ ១ បាន​ឡើង​ដល់​វគ្គ​ផ្តាច់​ព្រ័ត្រ កាល​ពី​រដូវ​កាល​មុន។

– កម្មវិធី​ប្រកួត​សំខាន់របស់ក្លិបបាល់ទាត់ព្រះ​ខ័ន​រាជ​ស្វាយរៀងមានដូចខាងក្រោមនេះ៖

– ព្រះ​ខ័ន​រាជ​ស្វាយរៀង ប៉ះ ភ្នំពេញក្រោន ថ្ងៃ​សៅរ៍ ទី​៤ ខែ​មេសា នៅ​ស្តាត​​ភ្នំពេញ​ក្រោន (លីគ)

– ព្រះ​ខ័ន​រាជ​ស្វាយរៀង​ ប៉ះ Manila Digger ថ្ងៃ​ព្រហស្បតិ៍ ទី​៩ ខែមេសា នៅ​ស្តាត​មរតក​តេជោ (AFC)

– ព្រះ​ខ័ន​រាជ​ស្វាយរៀងប៉ះ អឹមអូអាយ កំពង់ដេវ៉ា ថ្ងៃអាទិត្យ ទី១២ ខែ​មេសា នៅ​ស្តាត​វិសាខា (លីគ)

– ព្រះ​ខ័ន​រាជ​ស្វាយរៀងប៉ះ Manila Digger ថ្ងៃ​ព្រហស្បតិ៍ ទី​១៦ ខែ​មេសា នៅ​ហ្វីលីពីន (AFC)៕(ប្រភពពី៖ កម្ពុជាថ្មី)

 

 

You might like